Menu Close

(6.45) តើមានអ្វីកើត​ឡើងចំពោះការដាក់បញ្ចូល​ក្នុងការសិក្សា​និងសេវាកម្មរបស់កូនខ្ញុំ នៅ​ពេល​ដែល​ខ្ញុំប្តឹងសុំសវនាការកិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់?

(6.45) តើមានអ្វីកើត​ឡើងចំពោះការដាក់បញ្ចូល​ក្នុងការសិក្សា​និងសេវាកម្មរបស់កូនខ្ញុំ នៅ​ពេល​ដែល​ខ្ញុំប្តឹងសុំសវនាការកិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់?

លើកលែងតែក្នុងកាលៈទេសៈជាក់លាក់មួយចំនួនខាងក្រោម ពុំនោះទេ កូនរបស់​អ្នក​​ត្រូវ​ស្ថិត​នៅ​ក្នុង​​កម្រិត​សិក្សា​របស់គាត់ និង​កម្មវិធី​ IEP ដែលបានអនុវត្តពេញលេញ (រួមទាំងទាំងសេវាកម្មពាក់ព័ន្ធទាំងអស់) ចាប់​ពី​ពេល​ដែល​​អ្នក​​ស្នើសុំ​សវនាការ ​រហូត​ដល់​ពេល​ដែល​​​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់ (និង​បណ្តឹង​ឧទ្ធរណ៍ បើមាន) ត្រូវបញ្ចប់។ [Cal. Ed. Code Sec. 56505(d); 34 C.F.R. Sec. 300.518.] ការការពារជាធម្មតាត្រូវបានគេហៅថា ការ​ផ្តល់ជូន​ “ការរក្សា​ស្ថានភាព​ដដែល”។ “ការសិក្សាស្ថានភាព​ដដែល​​” អាចត្រូវបានផ្លាស់ប្តូរ បើ​ឪពុកម្តាយ​និងមណ្ឌលសិក្សាធិការ​យល់​ព្រមធ្វើការ​ផ្លាស់​​ប្តូរ​នៅ​ក្នុង​​ការ​ដាក់បញ្ចូល​ក្នុងការសិក្សា​ឬសេវាកម្ម ខណៈពេលកិច្ច​ដំណើរការត្រឹមត្រូវ​តាមច្បាប់​​នៅ​មិន​ទាន់​​សម្រេច​សេចក្តី​នៅ​ឡើយ​។

កាលណាសវនាការបានបញ្ចប់ បើមានរឿងក្ដីនេះទៅដល់តុលាការ ការកំណត់ទីកន្លែងសិក្សានិង​សេវាកម្មឱ្យ​នៅដដែល ​នឹង​ក្លាយជាអ្វីដែល​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) បានបង្គាប់​នៅ​ក្នុង​សវនាការរដ្ឋបាល។ [ClovisUnifiedDistric​t v. ​Office​ of Administrative Hearings, 903 F.2d 635, 648 (9th Cir. 1990; Cal. Ed. Code Sec. 56505(d).]

ការកំណត់ទីកន្លែងសិក្សាស្នាក់នៅរបស់សិស្ស​ក៏​អាចផ្លាស់ប្តូរក្នុងស្ថានភាព​មួយក្នុងចំណោម​ស្ថានភាព​ដូច​ខាង​ក្រោ៖

  1. បើកុមារបាន​ប្រព្រឹត្តិបទល្មើសពាក់ព័ន្ធនឹង​​អាវុធ ​ឬ​គ្រឿងញៀន​ ឬបង្ករបួសស្នា​​ម​លើ​រាងកាយ​មនុស្ស​ម្នាក់​ទៀត មណ្ឌល​សិក្សា​ធិការ​អាចផ្លាស់ប្តូរការដាក់បញ្ចូ​ល​គាត់ (​ទោះ​បីជា​​អ្នក​​បាន​ស្នើសុំ​សវនាការ​កិច្ច​ដំណើរ​ការ​ត្រឹមត្រូវ​តាមច្បាប់​ក៏​​ដោយ​​) ទៅកាន់ “បរិយាកាសអប់រំជំនួសបណ្តោះអាសន្ន” (IAES) រហូត​ដល់ 45ថ្ងៃ។ [34 C.F.R. Sec. 300.530(g).]
  2. បើមណ្ឌលសិក្សាធិការ​ បញ្ចុះបញ្ចូល​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ថា​វត្ត​មា​ន​របស់​កុមារ​នៅ​កមិ្រតសិក្សា​បច្ចុប្បន្ន​​របស់គាត់ “ទំនងជានឹងធ្វើឱ្យសិស្ស ឬ​អ្នក​ផ្សេងទៀតរងរបួស”​ ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) អាច​​ដាក់​គាត់​នៅ​ក្នុង​ “ទីកន្លែង​អប់រំ​ជំនួសបណ្តោះអាសន្ន” (IAES) រហូតដល់ 45ថ្ងៃ [34 C.F.R. Secs. 300.532(a) & (b)]; ឬ
  3. បើមណ្ឌលសិក្សាធិការ​​បញ្ចុះបញ្ចូល​តុលាការ​រដ្ឋ ឬតុលាការសហព័ន្ធថា វត្តមា​នរបស់កុមារ​នៅ​កម្រិត​សិក្សា​បច្ចុប្បន្ន​របស់គាត់ “ទំនងជានឹងបង្កឱ្យសិស្ស ឬ​អ្ន​ក​​ផ្សេងទៀតរងរបួស” នោះការ​ដាក់បញ្ចូ​ល​ក្នុងការ​អប់រំ​​របស់​​សិស្សគឺ​អា​ស្រ័យលើលក្ខខណ្ឌ​នៃ​សេចក្តី​​បង្គាប់​របស់​​តុលាការ ខណៈពេលរង់ចាំ​សវនាការកិច្ច​ដំណើរការ​ត្រឹម​ត្រូវ​តាមច្បាប់​។ [Honig v. Doe, 484 U.S. 305, 307 (1988);​ Gadsden City Bd. of Ed. v. B.P., 3 F. Supp. 2d 1299, 1303 (N.D. Ala. 1998) (អនុវត្តតាមសេចក្តីសម្រេចរបស់ Honig បន្ទាប់ពីវិសោធនកម្មច្បាប់អប់រំ​សម្រាប់ជនពិការ (IDEA)។]

“បរិយាកាសអប់រំជំនួសបណ្តោះអាសន្ន” (IAES) ត្រូវបានជ្រើសរើស ដើម្បីឱ្យ​សិស្ស​អាច​បន្ត​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​​ទូទៅ និង​បន្តរីកចម្រើនឆ្ពោះទៅរកការសម្រេចគោលដៅ​ដែលបាន​កំណត់​នៅក្នុង​កម្មវិធី​ IEP។ [34 C.F.R. Sec. 300.530(d)(1)(i).]