Menu Close

(6.44) បើខ្ញុំដាក់ពាក្យសុំកិច្ច​ដំណើរការ​ត្រឹមត្រូវតាមច្បាប់​​​ និង​ឆ្លងកាត់​ការសម្រុះ​សម្រួល​របស់​ការិយាល័យ​​​សវនាការ​​រដ្ឋបាល (OAH) ប៉ុន្តែ​​មិនអាចដោះស្រាយរឿងក្តីរបស់ខ្ញុំបាន ហើយ​មណ្ឌល​សិក្សា​​ធិការ​មកជួបខ្ញុំ​ដើម្បី​ដោះ​ស្រាយ​មុនពេលសវនាការ (ប៉ុន្តែក្រៅពីការសម្រុះសម្រួល OAH) តើ​ខ្ញុំ​គួរធ្វើអ្វីខ្លះ?

ជាទូទៅ កិច្ចព្រមព្រៀងនានាដែលធ្វើឡើងនៅក្រៅសវនាការ​កិច្ច​ដំណើរការត្រឹមត្រូ​វតាមច្បាប់​រួមទាំង​ការ​សម្រុះ​សម្រួលរបស់ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) គឺជាជម្រើសមិនល្អឡើយ។ ការិយាល័យសវនាការមិនអនុវត្តកិច្ចព្រមព្រៀងទាំងនេះទេ។ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ត្រូវជំរុញការអនុវត្ត​កម្មវិធី​ IEP កិច្ចព្រមព្រៀងស្តីពីការសម្រុះសម្រួល និង​សេចក្តីសម្រេចចិត្តរបស់​សវនាការកិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​។ ក្រសួងបង្ហាញ​ឆន្ទៈ​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀងសម្រុះស​ម្រួ​ល​ផ្សេងទៀត​ ប៉ុន្តែ​មិន​បាន​ផ្សព្វផ្សាយ​ជាផ្លូវការ​អំពី​ឆន្ទៈ​របស់ខ្លួន​នៅ​ក្នុង​បទបញ្ជា យោបល់ ឬ​ក៏​​សេចក្ដីជូនដំណឹង​ណា​មួយ​ឡើយ។ បើមណ្ឌលសិក្សាធិការ​ចង់គោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង មណ្ឌលសិក្សាធិការ​​​គប្បី​​ដាក់​លក្ខខណ្ឌ​ទាំង​នេះ​នៅក្នុងកិច្ចព្រមព្រៀងសម្រុះសម្រួលរបស់​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) ឬនៅក្នុង​កម្មវិធី​ IEP។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ បើមណ្ឌលសិក្សាធិការ​ ផ្តល់ជូន​ដំណោះស្រាយ​បន្ទាប់​ពី​កិច្ចប្រជុំ​សម្រុះ​សម្រួល​​ហើយ​​អ្នក​ឯកភាព​​ជាមួយនឹង​លក្ខខណ្ឌរបស់មណ្ឌលសិក្សាធិការ​​ ​អ្នក​​អាច​ពិចារណា​ចុះ​ហត្ថលេខា​​បន្ទាប់ពី​​អ្នក​តស៊ូមតិ ឬ​មេធាវី​បាន​ពិនិត្យវាឡើងវិញ។ ខណៈពេលដែលកិច្ចព្រមព្រៀងប្រភេទនេះអាចអនុវត្តបាន ​អ្នក​អាចទៅតុលាការ​ដើម្បី​ជំរុញ​ការ​អនុវត្ត។