Menu Close

(6.27) តើព័ត៌មានអ្វីខ្លះដែលត្រូវ​មាននៅក្នុង​សេចក្តីជូនដំណឹង​អំពី​សិទ្ធិតាមនីតិវិធី?

(6.27) តើព័ត៌មានអ្វីខ្លះដែលត្រូវ​មាននៅក្នុង​សេចក្តីជូនដំណឹង​អំពី​សិទ្ធិតាមនីតិវិធី?

សេចក្តីជូនដំណឹងអំពីសិទ្ធិតាមនីតិវិធី​ត្រូវធ្វើ​ជាភាសាកំណើតរបស់​អ្នក​ (លុះត្រាតែ​មណ្ឌល​សិក្សាធិការមិន​អាច​​​ធ្វើបាន)។ សេចក្តីជូនដំណឹង​ត្រូវ​សរសេរ​ឱ្យងាយ​យល់​ និង​ត្រូវមាន​ការពន្យល់​ពេញលេញ​អំពី​ចំណុច​ដូច​ខាងក្រោម៖

  1. សិទ្ធិ​ទទួល​បានវាយតម្លៃ​ដោយ​​ឯករាជ្យអំពីការអប់រំ (សូមមើលជំពូក 2 ព័ត៌មាន​អំពី​ការ​វាយ​តម្លៃ​/​ការ​ត្រួត​ពិនិត្យ​​)
  2. សិទ្ធិទទួល​បានសេចក្តី​ជូនដំណឹង​ជាមុន​ដោយ​​លាយលក្ខណ៍អក្សរ​អំពី​ការផ្លាស់ប្តូរ ឬ​ក៏​ការ​បដិសេធ​​មិន​ផ្លាស់​ប្តូរ​​កម្មវិធី ឬ​ក៏​សេវាកម្ម។
  3. សិទ្ធិផ្តល់ការយល់ព្រម ឬមិនយល់ព្រមអំពីការវាយតម្លៃ កម្មវិធី និង/ឬការកំណត់​កម្រិត​សិក្សា របស់​​​អ្នក​។
  4. សិទ្ធិពិនិត្យឡើងវិញនូវរបាយការណ៍អប់រំរបស់កូន​អ្នក​។
  5. សិទ្ធិស្នើសុំ​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​។
  6. សិទ្ធិរបស់កូន​អ្នក​ក្នុងការរក្សាកម្រិតសិក្សាបច្ចុប្បន្ន ខណៈពេលរង់ចាំ​​នីតិវិធី​ត្រឹមត្រូវ​។
  7. នីតិវិធីរបស់មណ្ឌលសិក្សាធិការ​ដើម្បីសិស្ស​ទទួលបានការកំណត់ទីកន្លែងសិ​ក្សានៅក្នុង​បរិយាកាសអប់រំ​បណ្តោះ​​អាសន្នក្នុងរយៈពេលដែលមន្រ្តីសាលា ឬ​ចៅ​​​​ក្រម​ផ្នែក​ច្បាប់​រដ្ឋបាល (ALJs) បានកំណត់។
  8. ពេលដែល​អ្នក​ចង់ដាក់កូនរបស់​អ្នក​នៅសាលាឯកជន និងស្វែងរកហិរញ្ញប្បទានសាធារណៈ។
  9. វត្តមាន និងនីតិវិធីនៃការសម្រុះសម្រួល។
  10. នីតិវិធីទាក់ទងនឹងនីតិវិធីដោះស្រាយរឿងក្តី រួមទាំង​លក្ខខណ្ឌ​ដែល​រាល់លទ្ធផល​វាយតម្លៃ​ និង​អនុសាសន៍​ទាំងអស់ត្រូវបង្ហាញ​ដោយ​​មាតាបិតាជូនមណ្ឌ​ល​សិក្សាធិការ​ និង​ដោយ​មណ្ឌលសិក្សាធិការ​ ជូនមាតាបិតា ​​យ៉ាង​​តិចប្រាំថ្ងៃធ្វើការ មុនពេលបើកសវនាការ។
  11. វត្តមាននៃ”បណ្តឹងរដ្ឋប្បវេណី” ដូចជា​បណ្តឹង​ឧទ្ធរណ៍​របស់​តុលាការ​បន្ទាប់ពី​មាន​សេចក្តី​សម្រេច​អំពី​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​មួយ។
  12. លទ្ធភាព​ទទួលបាន​ថ្លៃឈ្នួល​មេធាវីពីមណ្ឌលសិក្សាធិការ​ពី​មាតាបិតាដែលជា “ភាគីលេចធ្លោ” នៅ​ក្នុង​សវនាការ​​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់ និង​ការពន្យល់ពេញលេញ​អំពី​ការកំណត់​ណាមួយ​អំពី​សិទ្ធិ ឬ​ក៏​​ការ​បដិសេធ ឬ​ក៏​ការកាត់បន្ថយថ្លៃឈ្នួល​មេធាវីសម្រាប់មាតាបិតា។
  13. វត្តមាននៃនីតិវិធីបណ្តឹងអនុលោមរដ្ឋ រួមទាំងការរៀបរាប់អំពីរបៀបដាក់​បណ្តឹ​​​​ង​ និង​ពេលវេលា​នៃ​​នីតិវិធី​នោះ។
    [20 U.S.C. Sec. 1415(d)(2); 34 CFR Sec. 300.504(c).]