Menu Close

(6.61) តើកំណត់ត្រាគឺជាអ្វី?

(6.61) តើកំណត់ត្រាគឺជាអ្វី?

កំណត់ត្រានេះរួមមានទាំងភស្តុតាង និងអំណះអំណាងទាំងអស់​ដែលត្រូវបង្ហាញនៅ​ពេល​សវនាការ។ ភស្តុតាងផ្ទាល់មាត់រួមមានសក្ខីកម្មរបស់សាក្សី ហើយ​ភស្តុតា​ង​ជាលាយលក្ខណ៍អក្សរ​រួមមាន​វត្ថុតាង​និង​ឯកសារ​ផ្សេងទៀត។ សេចក្តីថ្លែងបើកនិងបិទនិងសំណួរដែលសួរសាក្សី និងចម្លើយ​របស់​ពួកគេ​ត្រូវ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ថតទុកជាខ្សែអាត់​។

​ទោះ​បីជាមិនមែនជាភស្តុតាងមួយផ្នែក​ក៏​​ដោយ​​ ​ក៏​សេចក្តីថ្លែងបើកនិងបិទ​​ក៏​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​កំណត់ត្រាផងដែរ។ ​អ្នក​មានសិទ្ធិទទួលបានកាសែតដែល​ថត​ចម្លងមួយ បន្ទាប់ពី​ចេញសេចក្តី​សម្រេច​បើ​​អ្នក​​ស្នើសុំ​។ [34 C.F.R. Secs. 300.512(a)(3) & (4)(c)(3); Cal. Ed. Code Sec. 56505(e)(4).]