Menu Close

(6.23) តើខ្ញុំអាចដាក់​បណ្តឹង​អំពី​ការរើសអើង ការយាយី ការបំភិតបំភ័យ ឬ ការសម្លុត​កំហែង​ទៅ​មណ្ឌល​សិក្សាធិការ ឬ​ក៏​ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បានទេ?

(6.23) តើខ្ញុំអាចដាក់​បណ្តឹង​អំពី​ការរើសអើង ការយាយី ការបំភិតបំភ័យ ឬ ការសម្លុត​កំហែង​ទៅ​មណ្ឌល​សិក្សាធិការ ឬ​ក៏​ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បានទេ?

អ្នក​អាចដាក់​បណ្តឹង​ទាក់ទងនឹង​ការរើសអើង​ ការយាយី ការបំភិតបំភ័យ ឬការសម្លុ​ត​កំហែង ​ដោយ​​ប្រើ​នីតិ​វិធី​ស៊ើប​អង្កេត​​បណ្តឹង​ក្នុងមូលដ្ឋាន។ [5 C.C.R. Secs. 4600(e)​ & 4630(b).] បណ្តឹងនេះ​ត្រូវដាក់​ក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពី៖ (1) ការប្រព្រឹត្ដ ឬ (2) កាលបរិច្ឆេទដែល​អ្នក​បានដឹងអំពីការប្រព្រឹត្ដដំបូង។ អគ្គាធិការមណ្ឌលសិក្សាធិការ​ អាចពន្យាពេល 90ថ្ងៃសម្រាប់បណ្តឹងរយៈពេលប្រាំមួយខែ​សម្រាប់​មូលហេតុ សមស្រប បន្ទាប់ពី​មាន​សំណើ​ជាលាយលក្ខណ៍អក្សរ​ដែល​រៀបរាប់​អំពី​ហេតុផល​ដែល​ត្រូវការ​ការ​​ពន្យារពេល។ [5 C.C.R. Sec. 4630(b).]

ការស៊ើបអង្កេតរបស់សង្កាត់​ក្នុងមូលដ្ឋាន (local district) ត្រូវ​ធ្វើ​ឡើង ​​ដោយ​​រក្សា​ការសម្ងាត់​របស់​ភាគី និងអង្គហេតុ។ [5 C.C.R. Sec. 4630(b)(3).] ​អ្នក​អាចដាក់ ​បណ្តឹង​​ដោយ​​ផ្ទាល់ទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បើ​ត្រូវ​នឹង​លក្ខខណ្ឌ​មួយ​នៃ​អន្តរាគមន៍របស់រដ្ឋ​ដោយ​​ផ្ទាល់ ដូចរៀបរាប់ខាងលើ។ [5 C.C.R. Sec. 4650(a).]