Menu Close

(6.35) តើ​​​ “ប្រកាសអំពី​ភាព​មិន​គ្រប់​ជ្រុង​ជ្រោយ” គឺជាអ្វី?

(6.35) តើ​​​ “ប្រកាសអំពី​ភាព​មិន​គ្រប់​ជ្រុង​ជ្រោយ” គឺជាអ្វី?

មណ្ឌលសិក្សាធិការ​អាចដាក់​​​​ “ប្រកាសអំពី​ភាព​មិន​គ្រប់​ជ្រុង​ជ្រោយ” ​ដើម្បីស្នើសុំ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ឱ្យកំណត់ថា សំណើសុំ​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​​របស់​អ្នក​គឺ​ “មិនជ្រុងជ្រោយ” ពីព្រោះ​វា​មិន​​បានរៀបរាប់ឱ្យបានច្បាស់អំពី​បញ្ហា​ ជម្លោះ ឬមិនយល់ស្របរបស់​​អ្នក​ ជាមួយនឹងមណ្ឌលសិក្សាធិការ​។ បើ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) រកឃើញថា សំណើនោះមិនគ្រប់ជ្រុងជ្រោយ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) អនុញ្ញាតឱ្យ​អ្នក​ដាក់​បណ្តឹង​​ដែល​បាន​ធ្វើ​កែតម្រូវឡើងវិញបាន។ [20 U.S.C. Sec. 1415(c)(2); 34 C.F.R. Sec. 300.508(d); Cal. Ed. Code Sec. 56502 (e).]

មណ្ឌលសិក្សាធិការ​ ត្រូវដាក់ពាក្យសុំ​​​ “ប្រកាសអំពី​ភាព​មិន​គ្រប់​ជ្រុង​ជ្រោយ” ទៅ​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) ក្នុងរយៈពេល 15ថ្ងៃបន្ទាប់ពីទទួល​បណ្តឹង​របស់​​អ្នក​​ និង​ផ្ញើសេចក្តីជូនដំណឹងនោះមួយច្បាប់ជូន​អ្នក​ផងដែរ។ ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ត្រូវ​ចេញ​សេចក្តីសម្រេចអំពី​ “សេចក្តី​ជូន​ដំណឹង​អំពី​ភាព​មិន​គ្រប់​ជ្រុង​ជ្រោយ”​ ក្នុង​រយៈពេល​ប្រាំថ្ងៃ។ [20 U.S.C. Secs. 1415(c)(2)(C)-(D); 34 C.F.R. Sec. 300.508(d); Cal. Ed. Code Sec. 56502(d)(1).] មាតាបិតា​ក៏​មានសិទ្ធិដាក់​​ “ប្រកាសអំពី​ភាព​មិន​គ្រប់​ជ្រុង​ជ្រោយ” ផងដែរ។

បើ​អ្នក​ត្រូវដាក់​​បណ្តឹង​​ដែល​បាន​​កែតម្រូវឡើងវិញ នោះពេលវេលាកំណត់រយៈពេល 45ថ្ងៃក្នុង​​​​នីតិវិធី​សវនាការ (រាប់​ទាំងពេល​ដោះស្រាយ ឬ​ក៏​​ការសម្រុះសម្រួល និង​ការ​​​ចេញ​សេចក្តី​សម្រេច) ត្រូវចាប់ផ្តើមជាថ្មី។ [20 U.S.C. Sec. 1415(c)(2)(E)(ii); 34 C.F.R. Sec. 300.508(d)(4); Cal. Ed. Code Sec. 56502(e).]