Menu Close

(6.40) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី?

(6.40) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី?

ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) នឹង​ផ្តល់​ឱ្យ​​អ្នក​សម្រុះសម្រួលដែល​ត្រូវ​អង្គុ​យ​ក្រៅផ្លូវការ​ជាមួយ​អ្នក​និង​មណ្ឌលសិក្សាធិការ​ មុនពេល​សវនាការកិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ដោះស្រាយ​បញ្ហា បើភាគីទាំងសងខាង​យល់ព្រមសម្រុះសម្រួល។ ​អ្នក​សម្រុះសម្រួលគ្មានអំណាចបង្ខំឱ្យភាគីទាំងសងខាង​ធ្វើអ្វីទាំងអស់ តែ​ជួយ​​អ្នក​​និងមណ្ឌលសិក្សាធិការ​ឱ្យ​ ទទួល​បានការព្រមព្រៀង។ ជាទូទៅ ​អ្នក​សម្រុះសម្រួលនឹងជួបគ្នានៅក្នុងបន្ទប់​ជាមួយ​​អ្នក​ទាំងអស់​ដែល​ចូលរួម​ ប៉ុន្តែ​អាច​រៀបចំ​ “ក្រុមពិភាក្សា” ដាច់​ដោយ​​ឡែក​ជាមួយ​ភាគីទាំងសងខាង​​ដើម្បីដោះស្រាយបញ្ហា។ ​អ្នក​សម្រុះសម្រួល ជាទូទៅគឺជា​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ដើរតួជា​អ្នក​សម្រុះសម្រួល មិនមែនជាចៅក្រមទេ។ ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ដើរតួជា​អ្នក​សម្រុះសម្រួល មិនជា​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ដែល​ត្រូវ​បានតែងតាំង​ស្តាប់រឿងក្តី​របស់​​អ្នក​​បើ​ជម្លោះ​នេះត្រូវដោះស្រាយក្នុងសវនាការ។ [Cal. Ed. Code Secs. 56500.3(c)–(e), 56501(b)(2).]

បើការស្រមុះស្រមួលមិនបានដោះស្រាយបញ្ហាទាំងអស់ដែលមាននៅ​ក្នុងជម្លោះ អ្វី​ដែល​​អ្នក​ (ឬតំណាង​មណ្ឌល​សិក្សាធិការ​) បាននិយាយ ឬសរសេរការសម្រុះ​សម្រួ​ល​មួយ​ផ្នែក ត្រូវគេដាក់ជូន​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នៅ​​ពេលសវនាការដើម្បីបញ្ជាក់លើរឿងក្តីរបស់ភាគីទាំងសងខាង​។ [5 C.C.R. Sec. 3086.] ដូច្នេះ ​ដោយ​​សា​រតែមណ្ឌលសិក្សាធិការ​ផ្តល់​ជូន​ជួប​​អ្នក​​ពាក់កណ្តាល​ទាក់ទងនឹង​កម្មវិធី​ក្នុង​ពេលកិច្ច​ប្រជុំ​សម្រុះ​សម្រួល វាមិនបាន​ន័យថា ការផ្តល់ជូនបែបនេះ​អាច​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យធ្វើជាភស្តុតាងក្នុងពេល​សវនាការ​នោះទេ​។ ប្រសិនបើការសម្រុះសម្រួល​បរាជ័យ​ ហើយរាល់​ការផ្តល់ជូនទាំងអស់​ត្រូវបានដកចេញ នោះ​ភាគីនីមួយៗ​ត្រូវ​បង្ហាញ​រឿងក្តី​របស់​គាត់​​ដោយ​​​​មិន​យោង​ទៅ​លើ​អ្វី​ដែល​​និយាយរួចហើយ ​ឬ​​​វឌ្ឍនភាព​ដែលទទួ​លបានក្នុងពេល​ប្រជុំ​សម្រុះសម្រួល។ ​ទោះ​បីជាជម្លោះជាច្រើនត្រូវបានដោះស្រាយ​ដោយ​​ការស្រមុះស្រមួល ​អ្នក​មិន​អាច​សន្មត​ថា ជម្លោះរបស់​អ្នក​នឹង​ទទួលបានដំណោះស្រាយ។ ដើម្បីជាប្រយោជន៍ល្អបំផុ​តចំពោះរូប​អ្នក​ ​អ្នក​​ត្រូវ​ត្រៀមខ្លួនឱ្យបានល្អតាមលទ្ធភាព​ដើម្បី​ចូលរួម​សវនាការ​មុន​ពេលសម្រុះសម្រួល។ សូមចាំថា ការស្រមុះស្រមួលគឺជាការស្ម័គ្រចិត្ត ហើយភាគី​ទាំងសងខាង​​អាច​បដិសេធបាន​។ បើបដិសេធ​ ​អ្នក​ត្រូវចូលរួមស្តាប់សវនាការ​​ដោយ​​ផ្ទាល់​តែម្តង។