Menu Close

(6.39) តើមានឱកាសដោះស្រាយបណ្តឹងរបស់ខ្ញុំ មុនពេលបើកសវនាការជាក់ស្តែងដែរឬទេ?

(6.39) តើមានឱកាសដោះស្រាយបណ្តឹងរបស់ខ្ញុំ មុនពេលបើកសវនាការជាក់ស្តែងដែរឬទេ?

បាទ/ចាស។ បើ​អ្នក​ដាក់សំណើអំពី​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់ មណ្ឌ​លសិក្សាធិការ​ ត្រូវ​ផ្តល់​ជូន​​អ្នក​​នូវ​ឱកាស​ចូលរួមក្នុង “ការ​ប្រជុំដោះស្រាយ” ជាមុន។ ​ទោះ​​​យ៉ាង​ណា​ ភាគីទាំងសងខាងអាច​នឹង​​បដិសេធ​ដំណោះស្រាយជាលាយល​ក្ខណ៍អក្សរ។ បើមណ្ឌលសិក្សាធិការ​ប្តឹងសុំ​នីតិវិធីដោះស្រាយរឿងក្តី​ គ្មាន​សម័យ​ប្រជុំអំពីដោះស្រាយឡើយ ប៉ុន្តែ​ការសម្រុះ​សម្រួល​អាចធ្វើទៅបាន ​ដោយ​​មិនគិតពី​អ្នក​ដែលដាក់ពាក្យ​សុំ​កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់​។ [20 U.S.C. Sec.1415(f)(1)(B); 34 C.F.R. Sec. 300.510; Cal. Ed. Code Sec. 56501.5.]

​អ្នក​ និងតំណាងមណ្ឌលសិក្សាធិការ​ ដែលមានសិទ្ធិដោះស្រាយបញ្ហាអាចចូលរួមការ​ប្រជុំ​អំពី​ដោះស្រាយ​នេះ​បាន​។ មេធាវីមណ្ឌលសិក្សាធិការ​មិនអាច​ចូលរួម​បានទេ​ បើសិន​​អ្នក​​គ្មានតំណាងជាមេធាវីម្នាក់។ នៅក្នុងសម័យ​ប្រជុំនេះ ​អ្នក​​ត្រូវពិភាក្សាអំពីមូលដ្ឋាននៃ​បណ្តឹង​របស់​អ្នក​​ ហើយមណ្ឌលសិក្សាធិការ​ត្រូវទទួល​បាន​ឱកាសដោះស្រាយបណ្តឹងនេះ។ រាល់ការពិភាក្សាក្នុង​សម័យ​ប្រជុំ​ស្តីពី​ការ​ស្វែង​រក​ដំណោះស្រាយ​មិនរក្សាការ សម្ងាត់ទេ ហើយ​អាច​ត្រូវ​បាន​បង្ហាញ​​​នៅពេល​សវនាការ ឬជំនុំជម្រះក្តីជាបន្តបន្ទាប់។ ​ទោះ​ជា​​យ៉ាង​ណា​​ក៏​​ដោយ​​ នេះគឺជាឧត្តមានុវត្តដែល​ភាគី​ទាំង​សង​ខាងត្រូវ​យល់​ព្រម​រក្សា​ការសម្ងាត់​នៅពេលប្រជុំ។

បើសម័យប្រជុំឈានដល់កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង​នោះត្រូវ​ស​រសេរ​ជាលាយ​លក្ខណ៍អក្សរ​និង​មាន​ហត្ថលេខា​របស់ភាគីទាំងសងខាង​។ កិច្ចព្រមព្រៀងនេះមានកាតព្វកិច្ចផ្លូវច្បាប់ចំពោះ​អ្នក​និងមណ្ឌលសិក្សាធិការ​ ហើយ​អាច​ត្រូវ​បាន​អនុវ​ត្ត​នៅ​ក្នុងតុលាការ។ ទាំង​អ្នក​ ឬ​ក៍​មណ្ឌលសិក្សាធិការ​ មាន​ពេល​បីថ្ងៃ​បន្ទាប់​ពី​ចុះ​ហត្ថលេ​ខា​លើ​កិច្ចព្រមព្រៀង​ ដើម្បី​ធ្វើមោឃភាព​ ឬ​លុប​ហត្ថលេខារបស់​អ្នក​។ [20 U.S.C. Sec. 1415(f)(1)(B)(iii) & (iv); 34 C.F.R. Sec. 300.510(d) & (e); Cal. Ed. Code Sec. 56501.5(f) & (g).]

​សម័យ​ប្រជុំ​ស្តីពី​ការ​ស្វែង​រក​ដំណោះស្រាយ​ត្រូវធ្វើឡើងក្នុងរយៈពេល 15ថ្ងៃបន្ទាប់ពីមណ្ឌលសិក្សាធិការ​ទទួល​បាន​​សំណើសុំ​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​ពីមាតាបិតាសិស្ស។ សម័យប្រជុំនេះ​ត្រូវ​បញ្ចប់ក្នុងរយៈពេល 30ថ្ងៃបន្ទាប់ពីមណ្ឌលសិក្សាធិការ​​បាន​ទទួល​សំណើ​ពី​មាតា​បិតា។ ប៉ុន្មានថ្ងៃមុនពេល​សម័យ​ប្រជុំ​ស្តីពី​ការ​ស្វែង​រក​ដំណោះស្រាយ​ចប់ មិនត្រូវ​រាប់ដកចំនួន​ថ្ងៃ​សរុប​ដែល​រដ្ឋ​ត្រូវ​បំពេញ​​នីតិវិធី​សវនាការ និងចេញសេចក្តីសម្រេចឡើយ។ [20 U.S.C. Sec. 1415(f)(1)(B)(i)(I) & (ii); 34 C.F.R. Sec. 300.510(a)(1), (b)(2); Cal. Ed. Code Sec. 56501.5(a)(1) & (c).]