Menu Close

(6.53) តើ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នឹងអានរាល់ឯកសា​រ​ដែលខ្ញុំ និងមណ្ឌលសិក្សាធិការ​ បាន​​ដាក់ជូនឬទេ?

(6.53) តើ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នឹងអានរាល់ឯកសា​រ​ដែលខ្ញុំ និងមណ្ឌលសិក្សាធិការ​ បាន​​ដាក់ជូនឬទេ?

​អ្នក​មិនអាចសន្មត់ថា​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) នឹងអានរាល់កំណត់ត្រា​ទាំងអស់​ដែល​ភាគីទាំងអស់​បាន​ដាក់​ជូន​មុនពេលចេញសេចក្តីសម្រេចជាលាយ​លក្ខ​ណ៍​អក្សរ។ ដូច្នេះ សេចក្តីថ្លែង និងកំណត់ត្រាសំខាន់ៗចាំបាច់ត្រូវបញ្ជូន​នៅពេលកំពុងធ្វើ​សក្ខីកម្ម និងនៅពេលធ្វើ​សេចក្តី​​សង្ខេបអំពីសវនាការ ដែលត្រូវប្រគល់ជូនបន្ទាប់ពីសវនាការ។ ​ម្យ៉ាង​វិញ​ទៀត​ ​អ្នក​​​គប្បី​​រៀបចំ​រាល់ឯកសារទាំងអស់​ដែល​​អ្នក​គ្រោង​នឹង​ដាក់ជូន និងកំណត់​តាម​លក្ខណៈ​ដែល​​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) កំណ​ត់នៅពេល “កិច្ចប្រជុំមុនសវនាការ” ឬ​ក៏​នៅពេលណាមួយមុន​ពេល​បើក​សវនាការ។ ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) អាចយោង និងរកឯកសារ បាន​​​យ៉ាង​​​ងាយ​ស្រួល​ទាំង​ក្នុងពេល​និង​ក្រោយ​ពេល​សវនាការ។