Menu Close

(6.32) បើខ្ញុំមិនយល់ព្រមចំពោះការវាយតម្លៃឬ​​សេវាកម្ម តើមណ្ឌលសិក្សាធិការ​​អាច​ប្រើ​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ដើម្បីបង្ខំខ្ញុំឱ្យចុះហត្ថលេខាលើផែនការ​វាយតម្លៃ ឬ​ក៏​​កម្មវិធី​ IEP បានដែរឬទេ?

(6.32) បើខ្ញុំមិនយល់ព្រមចំពោះការវាយតម្លៃឬ​​សេវាកម្ម តើមណ្ឌលសិក្សាធិការ​​អាច​ប្រើ​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ដើម្បីបង្ខំខ្ញុំឱ្យចុះហត្ថលេខាលើផែនការ​វាយតម្លៃ ឬ​ក៏​​កម្មវិធី​ IEP បានដែរឬទេ?

មណ្ឌលសិក្សាធិការ​​ត្រូវទទួល​បាន​ការព្រមព្រៀង​ដែល​បាន​ជូនដំណឹង​ជាមុន​ជាលាយលក្ខណ៍​អក្សរ មុន​ពេល​ធ្វើការវាយតម្លៃ ឬ​ក៏​ផ្តល់សេវាកម្មអប់រំពិសេសដល់កូន​អ្នក​។ ការផ្តល់ការព្រមព្រៀងដែលបានជូនដំណឹងមានន័យថា ​អ្នក​ចុះហត្ថលេ​ខាលើឯកសារ និង​ត្រូវ​បាន​ “ជូន​ដំណឹង​​​អំពី​ព័ត៌មាន​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​ដែល​ត្រូវ​ស្វែងរក​ការព្រមព្រៀង​ជាភា​សា​កំណើត​របស់​អ្នក​…”។ [34 C.F.R. Sec. 300.9; Cal. Ed. Code Sec. 56021.1.] មណ្ឌលសិក្សាធិការ​មិនអាចធ្វើការវា​យ​តម្លៃ ឬ​ក៏​ផ្តល់សេវាកម្មអប់រំពិសេសដល់កូន​អ្នក​បាន​ទេ​បើ​អ្នក​មិន​បាន​​ផ្តល់ការយល់ព្រមរបស់​អ្នក​។ មណ្ឌលសិក្សាធិការ​ត្រូវ “​ប្រឹងប្រែងសមស្រប” ដើម្បីទទួលបានការយល់ព្រមពី​អ្នក​។

បើ​អ្នក​មិនបានឆ្លើយតបនឹងសំណើសុំការព្រមព្រៀងរបស់​អ្នក​ ឬ​ក៏​​អ្នក​មិនយល់ព្រមលើ​សំណើ​ដើម្បី​ទទួល​ការ​វាយតម្លៃ មណ្ឌលសិក្សាធិការ​អាច​ប្រើសវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​ដើម្បី​ទទួល​បាន​ការ​ព្រមព្រៀង​​​​ដែលលុបការវាយតម្លៃចោល។ [Cal. Ed. Code Sec. 56501(a)(3).]

បើ​អ្នក​មិនបានឆ្លើយតបទៅនឹងសំណើសុំការព្រមព្រៀងរបស់​អ្នក​លើសេវាកម្មអប់រំពិសេស ឬ​ក៏​​​អ្នក​មិនយល់​ព្រមចំពោះសំណើសុំផ្តល់សេវាកម្មអប់រំពិសេស មណ្ឌលសិក្សាធិការ​អាច​នឹង​មិន​ប្រើ​សវនការតាមនីតិវិធី​ត្រឹម​ត្រូវ​ដើម្បី​បង្ខំ​ឱ្យ​អ្នក​យល់ព្រមឡើយ។ បើ​អ្នក​បដិសេធមិនផ្តល់ការយល់ព្រមរបស់​អ្នក​ចំពោះសំណើដំបូងរបស់មណ្ឌលសិក្សាធិការ​ ដើម្បី ផ្តល់សេវា​កម្ម​អប់រំពិសេសដល់កូន​អ្នក​ មណ្ឌលសិក្សាធិកា​រ​ មិនរំលោភ​លើ​ការទទួលខុសត្រូវ​របស់​ពួកគេ​ក្នុង​ការផ្តល់​ការ​អប់រំ​​សាធារណៈ​ដោយ​​ឥតគិតថ្លៃនិងសម​រម្យ (FAPE) ឡើយ។ មិនតម្រូវឱ្យមានកិច្ចប្រជុំស្តីពី​កម្មវិធី​ IEP ឬអភិវឌ្ឍ​កម្មវិធី​អប់រំ​នេះដែរ។ [34 C.F.R. Sec. 300.300(b); Cal. Ed. Code Sec. 56501(a)(3).]

បើ​អ្នក​ដកហូត ឬដកការព្រមព្រៀង​របស់​អ្នក​​ជាលាយលក្ខណ៍​អក្សរ​សម្រាប់​សេវាក​ម្ម​អប់រំ​ពិសេស​ ដែល​បាន​អំពាវ​នាវសុំកម្មវិធី​ IEP សម្រាប់កូន មណ្ឌលសិក្សាធិការ​ មិនអាចបន្តផ្តល់សេវាកម្មទាំងនោះបានទេ ហើយ​ត្រូវ​​ផ្តល់​សេចក្តីជូនដំណឹង​ជាមុន​​ដោយ​​​លាយលក្ខណ៍អក្សរដល់​អ្នក​ មុននឹងបញ្ឈប់សេវាកម្ម។ [34 C.F.R. Sec. 300.​300(b)(4)(i).]