Menu Close

(6.20) តើខ្ញុំអាចដាក់​បណ្តឹង​ទៅការិយាល័យ​សិទ្ធិពលរដ្ឋ​ (OCR) ​​យ៉ាង​​ដូចម្តេច?

(6.20) តើខ្ញុំអាចដាក់​បណ្តឹង​ទៅការិយាល័យ​សិទ្ធិពលរដ្ឋ​ (OCR) ​​យ៉ាង​​ដូចម្តេច?

ការិយាល័យ​សិទ្ធិពលរដ្ឋ​ (OCR) ទទួល​ខុស​ត្រូវ​ស៊ើបអង្កេត​លើ​បណ្តឹង​ទាក់ទង​នឹង​ការចោទ​ប្រកាន់​​អំពី​ការ​រើស​អើង​ក្នុងការអប់រំ ផ្អែកលើមូលដ្ឋាននៃពិការភាព និង​ការយាយី​​​​ពិការ​ភាព ដែលអាចជាការរំលោភលើផ្នែក​ 504 នៃ

ច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ 1973 [29 U.S.C. Sec. 794.] ​អ្នក​ឃើញបទប្ប​ញ្ញ​ត្តិដែលកំណត់ការរើសអើងអំពីការអប់រំនៅមាត្រា​ 34​ នៃច្បាប់​ C.F.R. ផ្នែក​ 104.1 និងផ្នែកបន្តបន្ទាប់​] មើល​ Cជំពូក​ 16 ព័ត៌មាន​អំពី​ផ្នែក​ 504 និងការ​រើសអើង​ដោយ​​​ពិការភាព​។

បើ​អ្នក​ចង់ដាក់​បណ្តឹង​ទៅការិយាល័យ​សិទ្ធិពលរដ្ឋ​ ​(OCR) ​អ្នក​​​គប្បី​​សរសេរ ឬទូរស័​ព្ទ​ទៅការិយាល័យ​សិទ្ធិ​ពលរដ្ឋ​​ (OCR) តាម​អាសយដ្ឋាន​ខាងក្រោម និងស្នើសុំទម្រង់​បណ្តឹងនិងសន្លឹកណែនាំ ដើម្បីដាក់​បណ្តឹង​៖

ការិយាល័យសិទ្ធិពលរដ្ឋ​ តំបន់​ IX
ក្រសួង​អប់រំ​សហរដ្ឋ​អាមេរិក​
50 Beale Street, Suite 7200
San Francisco, CA 94105
ទូរសព្ទ​៖ 415-486-5555

TTY៖ 877-521-2172
ទូរសារ​៖ 415-486-5570

​បណ្តឹង​ដែលមិនចោទប្រកាន់ការរំលោភបំពាននៃ​ផ្នែក​ 504 ប៉ុន្តែ​អាច​ជា​ការរំលោភ​លើ​ច្បាប់អប់រំពិសេស​របស់​សហព័ន្ធ​​ គប្បី​​ត្រូវបានដាក់ជាមួយក្រសួងអប់រំរដ្ឋ កាលីហ្វ័រញ៉ា (CDE) ជាបណ្តឹង​​ស្តីពីការអនុវត្ត​តាម​ច្បាប់​។ មើលគេហទំព័រការិយាល័​​យ​សិទ្ធិពលរដ្ឋ (OCR) សម្រាប់និយមន័យនៃការរើសអើងផ្នែកអប់រំនៅ៖​https://www2.ed.gov/about/offices/list/ocr/frontpage/faq/disability.html