Menu Close

(6.41) តើការសម្រុះសម្រួលមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?

(6.41) តើការសម្រុះសម្រួលមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?

ការសម្រុះសម្រួលត្រូវទទួលការលើកទឹកចិត្ត ព្រោះវាផ្តល់ដល់ភាគីទាំងសងខាង​នូវ​ឱកាសឈានដល់ការ​ព្រម​ព្រៀង​គ្នា។ ​អ្នក​សម្រុះសម្រួលមិនលំអៀងបង្កើនលទ្ធភាព​​ដោះស្រាយបញ្ហា។ ការសម្រុះសម្រួលមិនផ្លាស់ប្តូរពេលវេលាកំណត់រយៈពេល 45ថ្ងៃ ​​ទោះ​បី​ពេល​ខ្លះ​មាតាបិតា​ត្រូវបាន​ស្នើសុំ​ឱ្យ​ពន្យា​ពេលកំណត់រយៈពេល 45ថ្ងៃ ដើម្បីជួយដល់​នីតិវិធី​សម្រុះសម្រួល។ ជាយុទ្ធវិធី ការសម្រុះសម្រួល​តែងតែ​ផ្តល់ជូន​មាតាបិតា​នូវ​ព័ត៌មានបន្ថែម​អំពី​ការ​យល់ឃើញ​របស់​មណ្ឌល​សិក្សាធិការ​​។ ព័ត៌មានបែបនេះអាចមានប្រយោជន៍បើមាន​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​។

ម៉្យាងទៀត ការសម្រុះសម្រួលត្រូវការពេលវេលានិងកម្លាំងបន្ថែម។ ល្អបំផុតត្រូវបដិសេធការសម្រុះសម្រួល បើ​អ្នក​មានទំនាស់​ដោយ​​សារពេលវេលា។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ មុនបដិសេធការសម្រុះសម្រួល ​អ្នក​ត្រូវ​ត្រៀមខ្លួន​បន្ត​ទៅ​សវនាការ​កិច្ច​ដំណើរការ​ត្រឹម​ត្រូវ​តាមច្បាប់។ ការបដិសេធការសម្រុះសម្រួល អាចនាំមកនូវ​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់ដែល​ត្រូវ​បាន​កំណត់​ពេលឱ្យបានលឿនជាងនេះ បើ​អ្នក​ចូលរួមសម្រុះសម្រួល។