Menu Close

(6.25) តើមណ្ឌលសិក្សាធិការ​គួរដាក់បញ្ចូលព័ត៌មានអ្វីខ្លះក្នុងសេចក្តីជូនដំណឹងនេះ?

(6.25) តើមណ្ឌលសិក្សាធិការ​គួរដាក់បញ្ចូលព័ត៌មានអ្វីខ្លះក្នុងសេចក្តីជូនដំណឹងនេះ?

សេចក្តីជូនដំណឹងជាមុន​ដោយ​​លាយលក្ខណ៍អក្សរ​ត្រូវ​មានចំណុចទាំងអស់ដូចខាងក្រោម៖

  1. ការពន្យល់ពេញលេញអំពីសិទ្ធិតាមនិតិវិធីទាំងអស់ដែលអាចរកបាន រួមទាំងសិទ្ធិនៃនីតិវិធីដោះស្រាយរឿងក្តី និងសិទ្ធិរក្សាការសម្ងាត់ ដូច​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​ស្តីពី​ការអប់រំ​ពិសេស​​​របស់​សហព័ន្ធ​។
  2. ការរៀបរាប់អំពីសកម្មភាពដែលមណ្ឌលសិក្សាធិការ​ស្នើឡើងឬបដិសេធ ការពន្យល់អំពី​មូលហេតុ​ដែល​មណ្ឌល​សិក្សាធិការ​ ស្នើសុំ ឬ​បដិសេធមិន​ចាត់​វិធាន​​ការ​ និង​ការរៀបរាប់អំពីជម្រើសណាមួយដែលមណ្ឌលសិក្សាធិការ​ពិចារណា​ និងមូលហេតុនៃ​ការបដិសេធ​ជម្រើសទាំងនោះ។
  3. ការពិពណ៌នា​អំពី​នីតិវិធី​វាយតម្លៃ​នីមួយៗ ការធ្វើតេស្ត​ កំណត់ត្រា ឬ​របាយការណ៍​ដែលមណ្ឌលសិក្សា​ធិការ​​បាន​​ប្រើប្រាស់​​ជា​មូលដ្ឋាន​​​សម្រាប់​​សកម្មភា​ព​ដែលបានស្នើសុំ​និង​បដិសេធ
  4. ការរៀបរាប់អំពីកត្តាផ្សេងទៀតដែលពាក់ព័ន្ធនឹងសំណើសុំ​ឬ​ការ​ដិសេធ​របស់មណ្ឌលសិក្សាធិការ​ និង​
  5. សេចក្តីថ្លែងថា មាតាបិតាមានសិទ្ធិជាក់លាក់ និងរបៀបដែលមាតាបិតា​អាចទទួលបាន​ការរៀបរាប់​ជា​លាយ​លក្ខណ៍​អក្សរអំពីសិទ្ធិទាំងនោះ។
  6. សេចក្តីជូនដំណឹង​ត្រូវ​សរសេរ​ជាភាសា​ដែលសាធារណជនទូទៅ​អាចយល់បាន និង​ត្រូវបាន​ផ្តល់​ជា​ភាសា​កំណើត ឬរបៀប នៃការប្រាស្រ័យទាក់ទងផ្សេងទៀតរបស់​មាតាបិតា លើកលែងតែក្នុងរឿង​ក្តី​ដែល​មិន​អាច​ធ្វើ​ទៅបាន។
    [20 U.S.C. Sec. 1415(c); 34 C.F.R. Sec. 300.503 (b) & (c).]

ព័ត៌មានក្នុងសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមានសារៈសំខាន់ណាស់ចំពោះ​មាតាបិតាដែលធ្វើ​សេចក្តីសម្រេចប្រកប​ដោយ​​ភាពវៃឆ្លាត និងផ្អែកលើព័ត៌មានដែលមាន។ នៅក្នុង Union School District v. B. Smith, 15 F.3d 1519, 1526 (9th Cir. 1994) សាលាឧទ្ធរណ៍របស់សហព័ន្ធបានសម្រេចថា សេចក្តីជូនដំណឹងនេះមិនមែ​នគ្រាន់តែជា​តម្រូវការ​បច្ចេកទេស​ប៉ុណ្ណោះទេ ប៉ុន្តែជាសិទ្ធិមានដ៏សំខាន់ និងបានរារាំងមណ្ឌលសិក្សាធិការ​ មិនឱ្យជជែកវែកញែក​អំពី​​​ភាពសមស្រប​នៃ​​ការកំណត់ទីកន្លែងសិក្សា ដែលមណ្ឌលសិក្សាធិការ​​ផ្តល់ជូន ​ដោយ​​ផ្ទាល់មាត់ ហើយ​មាតា​បិតា​​​​បានបដិសេធ​ ប៉ុន្តែមិនដែលផ្តល់ជូនជាផ្លូវការ​ដោយ​​​លាយលក្ខណ៍អក្សរ​ដល់​មាតាបិ​តា​តាម​តម្រូវការ​ជូន​ដំណឹង​ដូចរៀបរាប់ខាងលើ។