Menu Close

(6.72) តើផ្នែក​ 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ1973 ឬ​ច្បាប់ស្តីពី​ជនពិការ​អាមេរិកាំង (ADA) ជួយខ្ញុំប្តឹងមណ្ឌលសិក្សាធិការ​ ដើម្បីទាមទារសំណងជាប្រាក់ឬទេ?

(6.72) តើផ្នែក​ 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ1973 ឬ​ច្បាប់ស្តីពី​ជនពិការ​អាមេរិកាំង (ADA) ជួយខ្ញុំប្តឹងមណ្ឌលសិក្សាធិការ​ ដើម្បីទាមទារសំណងជាប្រាក់ឬទេ?

តុលាការមណ្ឌល​ទីប្រាំបួ​ន (Ninth Circuit) ស្ថិតនៅក្នុងចំណោម​សាលាឧទ្ធរណ៍សហព័ន្ធ​ដែលអនុញ្ញាតឱ្យមាន​បណ្តឹង​ទាមទារ​សំណងខូចខាតដំណើការទៅមុខនៅ​ក្រោម​ផ្នែក​ 504 ស្រប​ជាមួយនឹង​ផ្នែក​ 1983 (នៃ​មាត្រា​ 42 នៃ​ក្រមសហរដ្ឋអាមេរិក)។ [Kling v. LosAngeles, 769 F.2d 532, 534 (9th Cir. 1985), reversed on other grounds, 474 U.S. 936.] ​អ្នក​​ត្រូវ​បង្ហាញពី “ចេតនារើសអើង” ឬ​ ​”ការព្រងើយកន្តើយ​ដោយ​​ចេតនា” ​ដោយ​​មន្រ្តី​ឬ​ទីភ្នាក់ងារណាមួយ ដើម្បីរកប្រាក់សំណងខូចខាតក្រោមផ្នែក​ 504 ឬ ADA (មាត្រា​ II) ប្រឆាំង​នឹង​អង្គភាពសាធារណៈ។ [Ferguson v. City of Phoenix, 157 F.3d 668, 674 (9th Cir. 1998).] បទដ្ឋាននេះអាចបង្កការលំបាកសម្រាប់មាតាបិតានិងសិស្សក្នុងការបង្កើតការប្រឆាំងនឹង​មន្រ្តីសាលា​សាធារណៈ ឬ​មណ្ឌលសិក្សាធិការ​។ ​ម្យ៉ាង​វិញ​ទៀត​ ការប្តឹងត្រូវធ្វើឡើងនៅតុលាការសហព័ន្ធតាមផ្នែក​ 504 ក្នុងរយៈពេលមួយឆ្នាំ។ [Douglas v. Cal. Dept. of theYouth Autho​rity​ 271​ F.3d 812, 823 (9th Cir. 2001).] ចំណុចចុងក្រោយ បើប្រធានបទនៃជម្លោះនៅ​ក្រោមផ្នែក​ 504 និងច្បាប់​ស្តី​ពី​ជនជាតិអាមេរិក​ដែល​មាន​ពិការ​ភាព​ (ADA) ទាក់ទងទៅ​នឹង​ការបដិសេធមិនផ្តល់ការអប់រំសាធារណៈ​ដោយ​​ឥតគិតថ្លៃនិងសមស្រប នោះ​អ្នក​​ត្រូវ​​ប្រើឱ្យអស់​នូវ​នីតិវិធី​រដ្ឋបាលតាមច្បាប់​ស្តី​ពី​ការអប់រំ​សម្រាប់​ជនពិការ​ (IDE​A​)​ ជាមុនសិន ​មុន​ពេល​​​អ្នក​​ទៅ​តុលាការស្ថិត​ក្រោមផ្នែក​ 504 ឬ ច្បាប់​ស្តី​ពី​ជនជាតិអាមេរិកដែលមានពិការភាព​ (ADA)។ [20 U.S.C. Sec. 1415(l).]