Menu Close

(6.64) តើខ្ញុំអាចឱ្យមណ្ឌលសិក្សាធិការ​បង់ប្រាក់ជូនមេធាវីនិងសាក្សីជំនាញរបស់ខ្ញុំបានឬ​ទេ?

(6.64) តើខ្ញុំអាចឱ្យមណ្ឌលសិក្សាធិការ​បង់ប្រាក់ជូនមេធាវីនិងសាក្សីជំនាញរបស់ខ្ញុំបានឬ​ទេ?

តាម​ច្បាប់សហព័ន្ធ បើ​អ្នក​ឈ្នះទាំងស្រុងឬដោយ​ផ្នែកនៅ​ក្នុងសវនាការដំណើរការត្រឹមត្រូវ​តាមច្បាប់​ ឬ​សវនាការ​តុលាការ តុលាការសហព័ន្ធអាចសម្រេច​ផ្តល់​ថ្លៃឈ្នួលមេធាវីដែលសមស្របជូន​អ្នក​។ [20 U.S.C. Sec. 1415(i)(3)(A) & (B).] ថ្លៃឈ្នួលមេធាវីគ្មានទេ កាលណា​អ្នក​ឱ្យមេធាវីតំណាងឱ្យ​អ្នក​នៅពេលកិច្ចប្រជុំ​ស្តីពីកម្មវិធី​ IEP លើកលែង​តែ​កន្លែង​ប្រជុំនៃកម្មវិធី​ IEP ត្រូវ​បានកោះប្រជុំតាមបញ្ជារបស់​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) ឬ​​ចៅក្រម។ [20 U.S.C. Sec. 1415(i)​(3)​(D)(ii).] 

ថ្លៃឈ្នួលមិនមានជាស្វ័យប្រវត្តិឡើយ បើ​អ្នក​ទទួលបានជោគជ័យនៅពេល​កិច្ច​ប្រជុំ​​សម្រុះ​សម្រួល ​ប៉ុន្តែមេធាវី​របស់​​អ្នក​អាចចរចាថ្លៃឈ្នួលដែលជាកិច្ចព្រមព្រៀងសម្រុះ​សម្រួលមួយ​ផ្នែក។

តុលាការកំពូលសហរដ្ឋអាមេរិកបានកំណត់ថា ការចំណាយរបស់សាក្សីជំនាញ​គឺមិនអាចទទួល​បាន​វិញ​ឡើយ បើ​អ្នក​ឈ្នះ​នៅ​ពេល​សវនាការតាមនីតិវិធីអប់រំពិសេស​។ [Arlington Cent. District Board v. Murphy, 548 U.S. 291 (2006).]

មណ្ឌលសិក្សាធិការ​ ​អាចស្នើសុំឱ្យ​អ្នក​លះបង់សិទ្ធិ​ទទួលបាន​ថ្លៃឈ្នួល​មេធាវី​ដែលជា​កិច្ច​ព្រម​ព្រៀង​ស្វែងរក​ដំណោះស្រាយមួយផ្នែក​ (តើបញ្ហានេះត្រូវបានធ្វើតាមរយៈការសម្រុះសម្រួលរបស់ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) ដែរឬទេ?)។ ​អ្នក​គួរពិភាក្សាឱ្យបានហ្មត់ចត់អំពីរឿងនេះជាមួយមេធាវីរបស់​អ្នក​ មុនពេល​អ្នក​​ពិភាក្សា​ជាមួយមណ្ឌលសិក្សាធិការ​។

ថ្លៃឈ្នួលរបស់​អ្នក​អាចត្រូវបានកាត់បន្ថយ បើតុលាការរកឃើញថា ​អ្នក​​ធ្វើមិន​បាន​ល្អ​ប្រសើរ​​ដោយ​​សារ​សវនាការ​​ដំណើរការត្រឹមត្រូវតាមច្បាប់​ ជាងអ្វីដែលមណ្ឌលសិក្សាធិការ​បាន​ផ្តល់​ជូន​ជាលាយលក្ខណ៍អក្សរ​​យ៉ាង​​តិចដប់ថ្ងៃមុនពេលសវនាការ​។ ថ្លៃឈ្នួលមេធាវី​ក៏​អាចត្រូវបានកាត់បន្ថយផងដែរ បើតុលាការរកឃើញថា ​អ្នក​បាន​ពន្យា​ពេល​ដោះស្រាយ​វិវាទ​ចុង​ក្រោយ​ដោយ​​មិនសមហេតុផល ឬ​ក៏​បើ​អ្នក​មិនបាន​ផ្តល់​ជូនមណ្ឌលសិក្សាធិការ​ នូវ​ប្រកាស​ជា​លាយ​លក្ខណ៍​អក្សរ​អំពីព័ត៌មានណាមួ​យនៅពេល​ដាក់​ពាក្យ​សុំ​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់​។ [20 U.S.C. Sec​.​ 1415(i)(3)(D) – (G).]