Menu Close

(6.18) តើ​គ្រូ​និង​មន្ត្រី​ផ្សេងទៀត​អាច​ដាក់ពាក្យបណ្តឹងស្តីពីការអនុវត្ត​ច្បាប់​បានដែរឬទេ?

(6.18) តើ​គ្រូ​និង​មន្ត្រី​ផ្សេងទៀត​អាច​ដាក់ពាក្យបណ្តឹងស្តីពីការអនុវត្ត​ច្បាប់​បានដែរឬទេ?

​បាទ/ចាស។ គ្រូនិងមន្ត្រីដទៃទៀតអាចប្រើ​នីតិវិធី​​បណ្តឹង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែ​ល​ពួកគេ​ជួប​ប្រទះ​ពី​ថ្នាក់លើ កាល​ណា​ពួកគេ (គ្រូនិងមន្ត្រីផ្សេងទៀត) ព្យាយាម​ជួយ​មាតាបិតា​ឬ​សិស្ស​ដែល​ទទួល​បាន​ការអប់រំពិសេសឱ្យ​ទទួល​បាន​សេវា​អប់រំពិសេសសមស្រប។ មន្ត្រីមណ្ឌលសិក្សាធិការ​ មិនអាច​ប្រើអំណាច​ឬ​ឥទ្ធិពលផ្លូវការ​របស់​ខ្លួន​​ដោយ​​ផ្ទាល់ ឬ​​មិនផ្ទាល់ ​ដើម្បី​បំភិត​បំភ័យ​ គំរាមកំហែង ​បង្ខិតបង្ខំ ឬ​ក៏​​ប៉ុនប៉ង​បំភិតបំភ័យ​ គំរាមកំហែង ឬ​ក៏​​បង្ខិតបង្ខំ​ជនណាម្នាក់ រួមទាំង​គ្រូ​បង្រៀន ​អ្នក​ផ្តល់សេវាពាក់ព័ន្ធ ជំនួយការ ​អ្នក​ម៉ៅការ ឬ​ក៏​ ​អ្នក​​ក្រោម​បង្គាប់ ជាដើម ក្នុង​គោល​បំណង​ដើម្បី​ជ្រៀតជ្រែក​ក្នុង​កិច្ចខិតខំប្រឹងប្រែង​របស់​ជន​​នោះ​ដើម្បី​ជួយ​មាតាបិតា ឬ​ក៏​អាណាព្យាបាលសិស្ស​ដែល​មាន​សិទ្ធិ​ទទួលបានការ​អប់រំ​ពិសេស​ដើម្បី​ឱ្យ​សិស្សនោះ​ទទួល​បាន​សេវាកម្ម ឬ​ក៏​ការស្នាក់នៅ។ [Cal. Ed. Code Sec. 56046(a).] បើគ្រូបង្រៀនឬមន្ត្រីមណ្ឌលសិក្សាធិការ​ ផ្សេងទៀតជឿថា ​អ្នក​គ្រប់គ្រង ឬមន្ត្រីមណ្ឌលសិក្សាធិការ​ផ្សេង​ទៀត​បាន​រំលោភលើការហាមឃាត់នេះ គាត់អាចដាក់​  ​ បណ្តឹង​ទៅក្រសួង​អប់រំ​រដ្ឋកាលីហ្វ័រញ៉ា (CDE) និងស្នើសុំឱ្យ​ក្រសួង​ស៊ើបអង្កេត។ [Cal. Ed. Code Sec. 56046(b).]