Menu Close

(6.47) តើខ្ញុំត្រូវស្នើសុំកិច្ច​ដំណើរការ​ត្រឹមត្រូវតាមច្បាប់​ និងស្នើសុំ “ការរក្សា​ស្ថានភាព​ដដែល” ​បើ​មណ្ឌល​​សិក្សាធិការ​មិនអនុវត្ត​កម្មវិធី​ IEP របស់ខ្ញុំឬទេ?

(6.47) តើខ្ញុំត្រូវស្នើសុំកិច្ច​ដំណើរការ​ត្រឹមត្រូវតាមច្បាប់​ និងស្នើសុំ “ការរក្សា​ស្ថានភាព​ដដែល” ​បើ​មណ្ឌល​​សិក្សាធិការ​មិនអនុវត្ត​កម្មវិធី​ IEP របស់ខ្ញុំឬទេ?

ទេ! មណ្ឌលសិក្សាធិការ​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផ្លាស់ប្តូរការកំណត់ទីកន្លែងសិក្សា ឬ​​សេវាកម្ម​របស់​សិស្ស​ដែល​​ទទួលបានការអប់រំពិសេស ​​ដោយ​​​ឯកតោភាគី ​ដោយ​​មិនចាំបាច់ឆ្លងកាត់​នីតិវិធី​​កម្មវិធី​ IEP និង​ទទួល​បានការយល់ព្រមពី​អ្នក​នោះទេ​។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ កាល​ណា​ជម្លោះកើតឡើងរវាងមាតាបិតានិងមណ្ឌលសិក្សាធិការ​ ពេលខ្លះ មណ្ឌលសិក្សា​ធិការ​មិនអើពើនឹងកាតព្វកិច្ចអនុវត្ត​កម្មវិធី​ IEP បច្ចុប្ប​ន្ន និងចង់បន្តទៅមុខ​ទៀត​ជាមួយ​នឹង​ការផ្លាស់ប្តូរ​អ្វីដែលពួកគេចង់បាន។ ក្នុងស្ថានភា​​ព​នេះ បើ​អ្នក​ចង់​ដាក់ពាក្យសុំ​កិច្ច​ដំណើរការត្រឹមត្រូវ​តាមច្បាប់​ ​អ្នក​អាចធ្វើ​វាបាន និង​ស្នើសុំ​ការិយាល័យសវនាការបញ្ជាមណ្ឌលសិក្សាធិការ​ឱ្យបន្តផ្តល់តម្លៃលើកម្មវិធី IEP​។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ បើ​អ្នក​ពេញចិត្តនឹង​កម្មវិធី​ IEP និង​មិន​ចង់​ដាក់​ពាក្យសុំ​សវនា​ការទេ ​អ្នក​​​គប្បី​​ដាក់​បណ្តឹង​ទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អំពី​ការ​មិនបានអនុវត្តតាម​កម្មវិធី​ IEP។ ​អ្នក​​​គប្បី​​ស្នើសុំក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បញ្ជាមណ្ឌលសិក្សាធិការ​ឱ្យផ្តល់​សេវាកម្ម​ទូទាត់​សំណង​ដល់​សេវាកម្ម​​ដែលបាត់បង់ ឬ​ក៏​បង់ការចំណាយហោប៉ៅ​របស់​អ្នក​​ បើ​អ្នក​​ត្រូវ​ចំណាយ​នៅក្នុង​សេវាកម្ម​ថែទាំ​ឯកជន​។ [34 C.F.R. Sec. 300.151(b)(1).] ​អ្នក​​ក៏​​​គប្បី​​ស្នើសុំក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ឱ្យពន្លឿននីតិវិធីបណ្តឹង​ដើម្បី​កាត់បន្ថយ​ការរំខាន​ដល់​កូន​​​អ្នក​ឱ្យនៅត្រឹមកម្រិតអប្បបរិមា។