Menu Close

(6.48) តើខ្ញុំមានសិទ្ធិអ្វីខ្លះនៅ​ក្នុងកិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់?

(6.48) តើខ្ញុំមានសិទ្ធិអ្វីខ្លះនៅ​ក្នុងកិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់?

អ្នក​មានសិទ្ធិជាច្រើនក្នុង​កិច្ច​ដំណើរការ​ត្រឹមត្រូវតាមច្បាប់នេះ​ រួមទាំងសិទ្ធិ៖

  1. ទទួលបានដំណឹង​អំពីសេវាកម្មច្បាប់ឥតគិតថ្លៃ ឬ​មានតម្លៃទាបដែលមានផ្តល់ជូន​​។ [Cal Ed. Code Sec. 56502(h).]
  2. ចូលរួមកិច្ចប្រជុំសម្រុះសម្រួល ដែលជាកិច្ចប្រជុំក្រៅផ្លូវការរវាង​អ្នក​ មណ្ឌលសិក្សាធិការ​ និង​​អ្នក​សម្រុះសម្រួលរដ្ឋ ដើម្បី​ដោះស្រាយជម្លោះ បើ​អ្នក​និងមណ្ឌលសិក្សាធិការ​ព្រមព្រៀង​ស្រុះ​ស្រួលគ្នា។ [20 U.S.C. Sec. 1415 (e); 34 C.F.R. Sec. 300.506; Cal. Ed. Code Secs.56501(b)(1)(2) & 56503.]
  3. បើកសវនាការនៅពេលវេលា​ និងទីកន្លែងដែលមានភាព​ងាយស្រួលសមស្រប​ចំពោះ​អ្នក​។ [34 C.F.R. Sec. 300.515(d); Cal. Ed. Code Sec. 56505(b).] ការពន្យារពេលសវនាការអាចទទួលបានពី​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) លើការបង្ហាញពីមូលហេតុសមស្រប។ [Cal. Ed. Code Sec. 56505(f)(3).] ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ការមិនត្រៀមខ្លួនសម្រាប់សវនាការ ឬ​ក៏​​មិនអាច​បង្កើត​សាក្សី​សំខាន់ នៅពេលដែល​​សវនាការត្រូវបានកំណត់ពេល គឺមិនមែនជា “មូលហេតុសមស្រប” នៃ​ការពន្យារ​ពេល​នោះ​​ទេ។ ​អ្នក​​ក៏​មានសិទ្ធិឱ្យកូន​អ្នក​ចូលរួមក្នុងសវនាការ និង​ឱ្យគេបើក ឬបិទសវនាការចំពោះ សាធារណៈជន បើចង់។ [34 C.F.R. Sec. 300.512(c); Cal. Ed. Code Sec. 56501(c).]
  4. ឱ្យ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) បើកសវនាការ​ដោយ​​គ្មានលំអៀង។ [20 U.S.C. Sec. 1415(3); 34 C.F.R. Sec. 300.511; Cal. Ed. Code Sec. 56505(c).]
  5. តំណាង​ដោយ​​មេធាវី។ [20 U.S.C. Sec. 1415(1); 34 C.F.R. Sec. 300.512​(a)​(1).] បើភាគីម្ខាងប្រើមេធាវីម្នាក់ ភាគីនោះត្រូវ​ជូនដំណឹង​​អ្នក​ដទៃជាលាយ​លក្ខ​ណ៍​អក្សរ​ ដប់ថ្ងៃ​មុន​ពេល​បើកសវនាការ។ [Cal. Ed. Code Sec. 56507(a).]
  6. បង្ហាញភស្តុតាង និងអំណះអំណាងជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ និយា​យតទល់​គ្នា សួរដេញដោល និង​​ទាមទារ​ឱ្យមានការចូលរួមពីសាក្សី និងទទួល​បាន​កំណត់ហេតុអំពី​សវនាការ​​ជាលាយ​លក្ខណ៍​អក្សរ ឬជា​ទម្រង់​អេឡិច​​ត្រូនិក​​។ [20 U.S.C. Sec. 1415 (h)(2) & (3); 34 C.F.R. Sec. 300.512(a)(2) & (4); Cal. Ed. Code Sec. 56505(e)(2) & (4).]
  7. នៅ​ក្នុងសវនាការ​ ហាមឃាត់ការបង្ហាញ​ភស្តុតាងណាដែល​មិន​ត្រូវបាន​បង្ហាញឱ្យ​ដឹងក្នុងរយៈពេល​តិច​បំផុត​​ប្រាំថ្ងៃ​ មុន​ថ្ងៃ​សវនាការ​។ [20 U.S.C. Sec. 1415(k)(2​)​(B); 34 C.F.R. Sec. 300.512(a)(3); Cal. Ed. Code Sec. 56505(e)(7).]
  8. ទទួលបានសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរសមស្រប​ ដែលមានចែងអំពី​លទ្ធផល​នៃ​អង្គហេតុ។ សេចក្តីសម្រេចត្រូវផ្ញើទៅគ្រប់ភាគីទាំងអស់ក្នុងរយៈពេល 45ថ្ងៃ បន្ទាប់ពី​ការបញ្ចប់នៃកិច្ចប្រជុំ​រយៈពេល 30 ថ្ងៃ​។ [34 C.F.R. Sec. 300.515​(a); Cal. Ed. Code Secs. 56501.5, 56502(f) & 56505(f)(3).]

បើ​អ្នក​ឈ្នះក្តីនៅ​​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​ ឬ​ក៏​ក្នុងតុលាការ (ភាគី​ឈ្នះ​ក្តី)​ ហើយ​​មេធាវី​គឺ​ជា​តំណាងរបស់​អ្នក​ ថ្លៃឈ្នួល​មេធាវី និងថ្លៃ​ប្រដាប់ក្តី​អាច​ត្រូវមណ្ឌលសិក្សាធិការ​​បង់​។ [20 U.S.C. Sec.1415(i)(3)(B); 34 C.F.R. Sec. 300.517​.]

សេចក្តីសម្រេចរបស់​សវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ​គឺជាការសម្រេច​រដ្ឋបាល​ចុង​ក្រោយ និង​ភ្ជាប់​កាតព្វកិច្ចតាម​ច្បាប់ទៅលើ​ភាគី​ទាំង​សងខាង​។ [34 C.F.R. Sec. 300.514; Cal. Ed. Code Sec. 56505(h).] ភាគីទាំងសងខាង អា​ចប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរដ្ឋ ឬសហព័ន្ធ​ បើ​មិន​យល់​ស្រប។ បណ្តឹងឧទ្ធរណ៍​ត្រូវ​ដាក់ជូន​ក្នុងរយៈពេល 90ថ្ងៃ ចាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចនេះ។ [20 U.S.C. Sec. 1415(2); 34 C.F.R. Sec. 300.516(b); Cal. Ed. Code Sec. 56505(k).]