Menu Close

(6.65) បើខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់សវនាការទៅតាមថ្ងៃ​​កំណត់​ទេ​ តើខ្ញុំ​អាច​ស្នើសុំ​ពន្យារ​ពេល​បានដែរ​ឬទេ?

(6.65) បើខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់សវនាការទៅតាមថ្ងៃ​​កំណត់​ទេ​ តើខ្ញុំ​អាច​ស្នើសុំ​ពន្យារ​ពេល​បានដែរ​ឬទេ?

បាទ គឺបាន! ប៉ុន្តែ​អ្នក​ត្រូវមាន “មូលហេតុសមស្រប” ដើម្បីពន្យារពេលសវនាការ។ [Cal. Ed. Code Sec. 56505(f)(3).] មូលហេតុសមស្របត្រូវ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) កំណត់ ហើយជាទូទៅត្រូវ​បាន​កំណត់​ចំពោះ​ការ​ពន្យារ​​ពេល​​ដោយ​​សារ​មានជំងឺ ឬ​​ភាពអាសន្នដែលមិនបានរំពឹងទុកផ្សេងទៀត។ ការមិនអាចត្រៀមខ្លួនឱ្យបានទាន់ពេលវេលា សម្រាប់​សវនាការ​ និងអវត្តមាននៃ​សាក្សី​នៅ​កាលបរិច្ឆេទណាមួយមិនត្រូវបានចាត់ទុកជាមូលហេតុសមស្រប។ ​អ្នក​​​គប្បី​​ចូលកាន់​គេហទំព័ររបស់ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) (www.dgs.ca.gov/oah)​ ដើម្បី​ទទួល​បាន​ការណែនាំ​អំពី “មូលហេតុសមស្រប”។ ​អ្នក​មិនគួរដាក់ពាក្យសុំនីតិវិធីដោះស្រាយរឿងក្តីទេ លើកលែងតែ 

សាក្សីនិងឯកសាររបស់​អ្នក​បានត្រៀមខ្លួនរួចហើយ និង​មាន​ពេល​វេលាទំនេរ​​ក្នុង​រយៈពេល​ប្រមាណ​ 45ថ្ងៃ។ ក្នុងរឿងក្តីភាគច្រើន បញ្ហានៃការរៀបចំកាលវិភាគ​ត្រូវបាន​ពិភាក្សា​នៅពេល​កិច្ចប្រជុំ​មុន​សវនាការ។