Menu Close

(6.37) បើមណ្ឌលសិក្សាធិការ​ មិនផ្តល់ “ប្រកាស​ជាលាយ​លក្ខណ៍​អក្សរ​ជា​មុន​” នៃសំណើ​កម្មវិធី​​អប់រំ​ IEP របស់ខ្លួន ហើយមាតាបិតា​មិនយល់ស្រប​នឹង​សំណើនេះ តើ​មណ្ឌល​សិក្សា​ធិការ​ត្រូវផ្តល់​ប្រកាស​នោះ​ដល់ខ្ញុំ នៅពេលដែល​ខ្ញុំ​ស្នើសុំ​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវ​តាម​ច្បាប់​ដែរ​ឬទេ?

បាទ/ចាស។ បើមណ្ឌលសិក្សាធិការ​ មិនបានផ្តល់សេចក្ដីជូនដំណឹង​ជាលាយ​លក្ខ​ណ៍​អក្សរ​ជា​មុន​មុនពេល​ដែល​​អ្នក​ស្នើ​សុំ​​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​ មណ្ឌល​សិក្សាធិការ​ ​ត្រូវ​បញ្ជូនការឆ្លើយតបដល់អ្នក (ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​បន្ទាប់​ពីទទួលបា​នសំណៅចម្លងមួយច្បាប់នៃបណ្តឹងរបស់​អ្នក​) ដែលមានចំណុចដូចខាងក្រោម៖

  1. ការពន្យល់អំពីមូលហេតុដែលមណ្ឌលសិក្សាធិការ​​ធ្វើ ឬមិនធ្វើអ្វីៗ​ដែល​បាន​បង្កើត​ជា​បញ្ហា។
  2. ការរៀបរាប់អំពីជម្រើសផ្សេងទៀតដែលក្រុមនៃកម្មវិធី​​ IEP បាន​ពិចារណា និង​មូលហេតុនៃការបដិសេធ។
  3. ការរៀបរាប់អំពីការវាយតម្លៃ និតិវិធី តេស្ត របាយការណ៍ ។ល។ មណ្ឌលសិក្សាធិការ​បាន​ប្រើ​ជា​មូលដ្ឋាន​ដើម្បី​ធ្វើ ឬមិនធ្វើអ្វីៗដែលបានបង្កើតជា    បញ្ហា។ និង
  4. ហេតុផលផ្សេងទៀតសម្រាប់ភាពសកម្ម ឬភាពអសកម្មរបស់មណ្ឌលសិក្សាធិការ​។

ក្នុងកាលៈទេសៈទាំងនេះ មណ្ឌលសិក្សាធិការ​មិន​ចាំបាច់​ដាក់​ការឆ្លើយតប​ដាច់​​ដោ​យ​​​ឡែក​ក្នុង​រយៈពេល​ដប់ថ្ងៃ ដូចរៀបរាប់ខាងលើទេ​។ [20 U.S.C. Sec. 1415(c)(2)(B)(i)(I); 34 C.F.R. Sec. 300.508(e)(2); Cal. Ed. Code Sec. 56502(d)(2).]