Menu Close

(6.63) តើ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) គ្រាន់តែ​ស្តាប់​សា​ក្សី​និង​ពិនិត្យ​មើល​ឯកសារ​ដែល​បាន​​ដាក់​រួច​ហើ​យ​ ឬតើ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) អាចចូលរួមក្នុង​នីតិវិធី​សវនាការ​បាន​ដែរ​ឬទេ?

(6.63) តើ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) គ្រាន់តែ​ស្តាប់​សា​ក្សី​និង​ពិនិត្យ​មើល​ឯកសារ​ដែល​បាន​​ដាក់​រួច​ហើ​យ​ ឬតើ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) អាចចូលរួមក្នុង​នីតិវិធី​សវនាការ​បាន​ដែរ​ឬទេ?

ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) មានអំណាចនានាធ្វើ​សវនាការ​ដំណើរការត្រឹមត្រូ​វតាមច្បាប់​។​ អំណាច​ទាំង​នេះ​អនុញ្ញាត​ឱ្យពួកគេ​ចូលរួម​នីតិវិធី​នេះ ​និង​ការបង្កើត​​ភស្តុតាង​បន្ថែម​ទៀត​ដែល​ជាមូលដ្ឋាននៃការធ្វើ​សេចក្តី​សម្រេច។ ​ចៅ​​ក្រម​​​ផ្នែក​​​ច្បា​ប់​​​រដ្ឋបាល​ (ALJ) មានអំណាចដូចខាងក្រោម៖

  1. សាកសួរសាក្សី។
  2. ​ដោយ​​មានការយល់ព្រមពីភាគីទាំងសងខាង​ ត្រូវបង្គាប់​ឱ្យសាក្សីជំនាញ​ដែលមាន​វិវាទ​ពិភាក្សា​គ្នា​អំពី​បញ្ហា​នានា​​​លើ​កំណត់ត្រា។
  3. ទៅមើលការកំណត់ទីកន្លែងសិក្សាដែលបានស្នើសុំ។
  4. ហៅសាក្សីថ្មីដែលភាគីទាំងសងខាង​មិនបានកំណត់​ពីមុន​ដើម្បី​ផ្តល់​សក្ខីកម្ម ​បើ​​ភាគីទាំងសងខាង​​​យល់ព្រម ឬ​បើមានការពន្យារពេលប្រាំថ្ងៃ។
  5. បញ្ជាឱ្យមានការវាយតម្លៃ​ដោយ​​ឯករាជ្យ និងពន្យាពេលសវនាការរហូតដល់ត្រូ​វបានបញ្ចប់ (ជាមួយនឹងតម្លៃ នៃ​ការវាយតម្លៃដែល​ការិយាល័យ​​សវនាការ​​រដ្ឋ​បាល (OAH) ធ្វើឡើង។
  6. ហៅសាក្សីក្នុងនាមជា​អ្នក​ឯកទេសខាងវេជ្ជសាស្ត្រឯករាជ្យ ដើម្បីធ្វើសក្ខីកម្មអំពី​ពិការភាព​ផ្នែក​វេជ្ជសាស្រ្ត​របស់​សិស្ស (ជាមួយនឹងតម្លៃដែល​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) ធ្វើ​ឡើង)។
  7. រារាំងការបង្ហាញនូវឯកសារ​ឬសក្ខីកម្ម​របស់សាក្សីណាមួយ​ដែលមិន​បានបង្ហា​ញ​​​យ៉ាង​​តិច ប្រាំ​ថ្ងៃ​ធ្វើការ មុនពេល​បើកសវនាការ។
  8. កំណត់រយៈពេលសវនាការ។ [Cal. Ed. Code Sec. 56505.01.]