Menu Close

(6.67) បើខ្ញុំចាញ់ក្តី​ក្នុង​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​ តើខ្ញុំត្រូវបង់ថ្លៃឈ្នួល​មេធាវី​របស់​មណ្ឌលសិក្សាធិការ​ដែរឬទេ?

(6.67) បើខ្ញុំចាញ់ក្តី​ក្នុង​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​ តើខ្ញុំត្រូវបង់ថ្លៃឈ្នួល​មេធាវី​របស់​មណ្ឌលសិក្សាធិការ​ដែរឬទេ?

អ្នក​មិនត្រូវបង់ថ្លៃឈ្នួល​មេធាវីរបស់មណ្ឌលសិក្សាធិការ​ឡើយ នៅពេលដែលមណ្ឌ​លសិក្សាធិការ​ឈ្នះ​​សវនាការ​អប់រំ​ពិសេស។ ​ទោះ​​​យ៉ាង​ណា​​ក៏​​ដោយ​​ ថ្លៃឈ្នួលអាចត្រូវបានផ្តល់ជូន “ភាគីឈ្នះក្តី” (ភាគី​​ឈ្នះ​ក្តីលើបញ្ហាខ្លះ​ ឬ​ទាំងអស់) បើ​រឿង​ក្តី​នេះត្រូវបានគេរកឃើញ​ថា “មិនរឹងម៉ាំ ​មិនសមហេតុផល ឬ​ក៏​គ្មាន​មូលដ្ឋាន​” ​ទោះ​បី​បណ្តឹង​នេះ​បង្កប់ “ចរិកមិនល្អ” ឬ​ក៏​បើរឿងក្តី​បង្កប់នូវ “​គោល​បំណង​មិន​សម​ស្រប​ ដូចជាការយាយី ការបង្កឱ្យ​មានការ​ពន្យារ​ពេល​​ដែលមិនចាំបាច់​ ឬ​ដើម្បី​បង្កើនថ្លៃ​ប្រដាប់ក្តី​”​​។ [Christiansburg Garment Co. v. EEOC, 434 U.S. 412, 421 (1978); 20 U.S.C. Secs. 1415(i)(3)(B)(i)(II) and (III); 34 C.F.R. Sec. 300.517; Cal. Ed. Code Sec. 56507(b)(2).] ការចាញ់រឿងក្តីមិនចាំបាច់ទាល់តែ​មានន័យថា រឿងក្តីនោះមិនរឹងម៉ាំ​ មិនសមហេតុផល​ ឬ​ក៏​​គ្មាន​មូលដ្ឋាន​នោះ​ទេ​។

​ដោយ​​សារតែរឿងក្តីត្រូវគេរកឃើញថាមានបង្កប់នូវ​គោលបំណង​មិនត្រឹមត្រូវ​ ដូចជា​ការរំខានដល់ចុងចោទ ជាដើម​ ដូច្នេះហើយ​ទើប​តុលាការឧទ្ធរណ៍​​មណ្ឌល​ទីប្រាំបួន​ (Ninth Circuit Court of Appeals) (ដែល​គ្រប់​គ្រង​រដ្ឋ​កាលីហ្វ័រញ៉ា) ហាក់​ដូច​ជាតម្រូ​វឱ្យចាត់ទុក​រឿងក្តីនេះថា​មិនរឹងម៉ាំ។ [Townsend v. Holman Consulting Co., 929 F.2d 1358, 1362 (9th Cir. 1990).] ​ទោះ​ជា​​យ៉ាង​ណា​​ក៏​​ដោយ​​ នៅក្នុងរឿងក្តីរបស់តុលាការឧទ្ធរណ៍​​មណ្ឌល​ទីប្រាំបួន​ (Ninth Circuit Court of Appeal​)​ តុលាការ​បាន​កំណត់​ថា “ភស្តុតាងគ្រប់គ្រាន់” អំពី​ការយាយី ឬ​ក៏​ភាព​មិនរឹងម៉ាំ​គឺ​គ្រប់គ្រាន់​ដើម្បី​ចេញ​ថ្លៃ​ឈ្នួល​មេធាវីដល់ភាគីឈ្នះ ក្តី។ [Marsch v. Marsch, 36 F.3d 825 (9th Cir.​ 1994).] ការយាយី​​ត្រូវ​ធ្ងន់ធ្ងរជាងការរំខាន ហើយវានឹងត្រូវកំណត់​ដោយ​​​សត្យានុម័តជាជាង​អត្តនោម័ត។ ​បណ្តឹង​ជាស៊េរី​ប្រឆាំងនឹងចុងចោទ​ដដែលផ្អែកលើ​សំណើច្បាប់​ដែល​ត្រូវ​បាន​ច្រាន​ចោល​រួច​ទៅ​ ហើយ​នៅក្នុង​រឿង​ក្តី​​​ដែលពាក់ព័ន្ធ​នឹង​ចុងចោទដដែលនោះគឺជាការយាយី។ [Zladivar v. City of Los Angeles, 780 F.2d 823, 831-32 (9th Cir. 1986), reversed on othergr​ounds by ​Cooterand Gell ​v. ​Hartmax​ Corp., 496 U.S. 384 (1990).] កម្រមានការកើតឡើងនូវរឿងក្តីដែលមាតាបិតាត្រូវបង់ថ្លៃឈ្នួល​មេធាវី​របស់មណ្ឌ​លសិក្សាធិការ បន្ទាប់ពី​​សវនាការ​កិច្ច​ដំណើរកាត្រឹមត្រូវតាមច្បាប់​​បរាជ័យ។ អ្នកមិនគួរ​ដាក់ពាក្យ​សំណុំរឿង​ដែល​គ្មាន​មូលដ្ឋាន​អង្គហេតុ​និង​គតិយុត្តិ និងមិនគួរ​ចាត់វិធានការ​ដែល​បាន​កំណត់គ្រាន់តែដើម្បី​ពន្យារពេល ឬ​បង្កើន​​ថ្លៃ​ចំណាយ​របស់​មណ្ឌលសិក្សា​​​នៅក្នុង​ការ​ការពារសំណុំ​រឿង​របស់​អ្នក​នោះទេ​។0.