Menu Close

(6.34) តើខ្ញុំគួរជាក់លាក់ប៉ុណ្ណាក្នុង​បណ្តឹង​កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់?

(6.34) តើខ្ញុំគួរជាក់លាក់ប៉ុណ្ណាក្នុង​បណ្តឹង​កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់?

បណ្តឹង​របស់​អ្នក​​​គប្បី​​មានលក្ខណៈជាក់លាក់។ នៅក្នុងសំណើសុំសវនាការ​កិច្ច​ដំណើរ​ការត្រឹមត្រូវតាមច្បាប់របស់​អ្នក​ ​អ្នក​ត្រូវបញ្ចូលព័ត៌មាន​ដូច​ខាង​ក្រោម៖

  1. ឈ្មោះសិស្ស
  2. អាស័យដ្ឋានរស់នៅរបស់សិស្ស ឬព័ត៌មានទំនាក់ទំនងសម្រាប់សិស្សដែលគ្មានជម្រក
  3. ឈ្មោះសាលាដែលសិស្សកំពុងសិក្សា
  4. ការរៀបរាប់អំពីបញ្ហា វិវាទ ឬការមិនចុះសម្រុងគ្នា ការរៀបរាប់​ត្រូវ​ផ្តល់អង្គហេ​តុគ្រប់គ្រាន់ដើម្បីរៀបរាប់អំពីបញ្ហា និង
  5. ការរៀបរាប់អំពីសំណើដំណោះស្រាយ នោះគឺ​ជាអ្វី​ដែល​ចាំបាច់​ត្រូវ​កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា។ [20 U.S.C. Sec. 1415(b)(7); 34 C.F.R. Sec. 300.508(b); Cal. Ed. Code Sec. 56502(c).]

​អ្នក​​គួរ​​ចូលមើលគេហទំព័ររបស់​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) www.oah.dgs.ca.gov  និងពិនិត្យមើលឡើង​វិញលើទម្រង់​បណ្តឹង​របស់​ការិយា​ល័​យ​​​សវនាការ​​រដ្ឋបាល (OAH) និង “សំណួរដែលគេសួរជាញឹកញាប់” មុន​ពេល​ដាក់​​​ពាក្យ​ស្នើសុំ​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់។ (សូមមើលសំណើ​សម្រា​ប់ការសម្រុះសម្រួល និង/ឬសវនាការ (​បណ្តឹង​) និង​សំណើសុំ​រក្សាស្ថានភាព​​នៅដដែល ឧបសម្ព័ន្ធបន្ថែម ឧបសម្ព័ន្ធ J)។ មិនគ្រប់គ្រាន់ទេក្នុងការនិយាយថា៖ “កូនខ្ញុំរៀនមិនចេះអ្វីទាំងអស់” ឬ “កូនខ្ញុំគ្មានវឌ្ឍនភាព” ជា​សេចក្តីថ្លែងអំពី​បញ្ហារបស់​​អ្នក​។ ស្រដៀ​ង​គ្នានេះដែរ វាមិនគ្រប់គ្រាន់ទេក្នុងការនិយាយថា៖ “ខ្ញុំចង់ឱ្យកូនខ្ញុំក្នុងថ្នាក់ដែលគា​ត់​អា​ចរៀន” ឬ “ខ្ញុំ​ចង់​ឱ្យ​​កូនខ្ញុំ​ទៅ​រៀន​នៅ​សាលាឯកជន” ជា​សេចក្តី​ថ្លែង​អំពី​ដំណោះ​ស្រាយរបស់​អ្នក​។ សេចក្តីថ្លែងអំពី​បញ្ហារបស់​​អ្នក​​ ​គប្បី ទាក់ទងទៅនឹងបញ្ហាមួយក្នុងចំណោមបញ្ហាទាំងដប់ដូចបានរៀបរាប់​ខាងលើ​ ហើយ​ត្រូវមានព័ត៌មា​ន​​គ្រប់គ្រាន់​ដើម្បី​រៀបរាប់​អំពី​បញ្ហា​ឱ្យ​បាន​ច្បាស់​លាស់ និងអ្វីដែល​អ្នក​ចង់ឱ្យ​ចៅ​​ក្រម​​​ផ្នែក​​​ច្បាប់​​​រដ្ឋបាល​ (ALJ) បញ្ជាមណ្ឌលសិក្សាធិការ​ឱ្យ​ដោះស្រាយបញ្ហានោះ និងមូល​ហេតុ។

​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) លើកឡើងថា៖

សូមកុំសរសេរសេចក្តីថ្លែងអំពី​បញ្ហាថាជា “បញ្ហា” សូមសរសេរសេចក្តីអះអាង ឬ​​ក៏​​កា​រ​ចោទប្រកាន់ ដូច្នេះថា៖ ឧទាហរណ៍ បើ​មាតាបិតា​ស្នើសុំ​ឱ្យ​មាន​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់ និងបញ្ហា​ដែល​​គេ​យល់​ឃើញ គឺជាអ្វីដែលមណ្ឌលសិក្សាធិការ​ មិនបានធ្វើក្នុងពេលវាយតម្លៃ [សិស្ស] ​ក្នុងផ្នែក​ដែល​សង្ស័យ​ថា​មាន​ពិការភាព សូមកុំសរសេរ “បញ្ហា” នោះថា៖ តើមណ្ឌលសិក្សាធិការ​ វាយតម្លៃលើគ្រប់ផ្នែកដែលសង្ស័យថាមានជនពិការឬទេ? ផ្ទុយទៅវិញ ត្រូវដាក់បញ្ចូល​ផ្នែកដែ​ល​​សង្ស័យ​ថាមានពិការភាព​ដែលមណ្ឌលសិក្សាធិការ​ បានដឹង ក្នុងសេចក្តីអះអា​ង​របស់​អ្នក​ និងការវាយតម្លៃដែល​អ្នក​ពោលអះអាងថា​មិនបានធ្វើ។

ត្រូវបញ្ចូលបញ្ហាទាំងអស់ដែល​អ្នក​ចង់ដឹង និងសម្រេចចិត្តនៅពេលសវនាការ តាម​សំណើ​សុំ​សវនាការ​កិច្ច​ដំណើរការត្រឹមត្រូវតាមច្បាប់របស់​អ្នក​។ បញ្ហាដែលមិនបា​ន​រៀបរាប់ក្នុងសំណើសុំ​សវនាការ​ដំណើរការត្រឹមត្រូវតាមច្បាប់​មិនអាចយកមក​ពិចារណា ក្នុងពេល​សវនាការ លើកលែងតែភាគីម្ខាងទៀតយល់ព្រម។ [20 U.S.C. Sec. 1415(k)(3)(B); 34 C.F.R. Sec. 300.511; Cal. Ed. Code Sec. 56502(i).] ដូចគ្នានេះផងដែរ ត្រូវពិនិត្យមើល និងអនុវត្តតាមការណែនាំទាំងអស់របស់​ការិយាល័យ​​សវនាការ​​រដ្ឋបាល (OAH) អំពីរបៀប ពេលវេលា និងទី​កន្លែងដែលត្រូវដាក់​បណ្តឹង​តាម​នីតិវិធី​ត្រឹមត្រូវ​របស់​អ្នក​។