Menu Close

(1.4) តើមណ្ឌលសិក្សាធិការ​នឹង​ត្រូវចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​បញ្ចប់​ការ​វាយ​តម្លៃ​លើកូនរបស់ខ្ញុំ?

(1.4) តើមណ្ឌលសិក្សាធិការ​នឹង​ត្រូវចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​បញ្ចប់​ការ​វាយ​តម្លៃ​លើកូនរបស់ខ្ញុំ?

ក្រោម​ច្បាប់រដ្ឋ​ មណ្ឌលសិក្សាធិការបស់អ្នក​ត្រូវតែ​ផ្តល់ឲ្យអ្នកនូវ​ផែន​ការ​វា​យតម្លៃ​ក្នុងរយៈពេល​ 15 ថ្ងៃ​ បន្ទាប់ពី​ទទួល​បាន​ការបញ្ចូនបន្ត​ ជា​លាយលក្ខណ៍អក្សរ របស់អ្នក​សម្រាប់សេវាកម្មអប់រំពិសេស​។ ប្រសិនបើការបញ្ជូនបន្ត​សម្រាប់ការវាយតម្លៃ​ត្រូវបានធ្វើឡើង​ក្នុង​រយៈ​ពេ​ល 10 ថ្ងៃ​ ឬ​តិចជាងនេះ នៅមុនដំណាច់​ឆ្នាំ​សិក្សា​​ធម្មតា​ ផែនការ​វាយ​ត​ម្លៃ​​នោះ ត្រូវតែ​បង្កើត​ឡើងក្នុងរយៈពេល​ 10 ថ្ងៃ​ ក្រោយពេល​សាលា​ចាប់​ផ្តើម​ឆ្នាំសិក្សា​បន្ទាប់​។​​ 1

អ្នក​មាន​ពេលយ៉ាង​តិច​ 15 ថ្ងៃ ​​ដើម្បីឆ្លើយតប ឬ​ឯកភាពទៅនឹង​ផែន​ការ​វាយតម្លៃនេះ​។​ 2 ពេលណាដែលមណ្ឌលសិក្សាធិការ​បានទទួល​ផែនការវាយតម្លៃ​ដែល​មាន​ចុះហត្ថ​លេខាហើយ​ មណ្ឌលសិក្សាធិការមាន​រយៈពេល​ 60 ថ្ងៃ​ (ដោ​យ​មិនគិត​ពី​ថ្ងៃ​ឈប់សម្រាករបស់​សាលា​ក្នុងរយៈពេល​លើសពីប្រាំថ្ងៃ​ដែល​សា​លានោះ​មិនមានវគ្គសិក្សា​​)​ ដើម្បី​ធ្វើ​ការវាយតម្លៃ​ និង​បង្កើត​​កម្មវិធី​អប់​រំល​ក្ខណៈ​បុគ្គល​ (IEP) ឧបមាថា​មណ្ឌលសិក្សាធិការ​បាន​រកឃើញថា​កុមារនោះ​អាចមាន​សិទ្ធិ​។​ 3 នៅពេលរកឃើញ​ថា​កុមារ​ម្នាក់មានសិទ្ធិ​ នោះគ្មាន​ការកំណត់​ពីការ​មិ​ន​​មា​ន​​​សិទ្ធិ​សម្រាប់សេវា​កម្មអប់រំពិសេស​ណាមួយ​អាចធ្វើ​ឡើ​ង​​ដោយមិនមាន​ការ​វាយ​តម្លៃ​​ឡើយ​។​ 4

ប្រសិនបើកុមារត្រូវបាន​បញ្ជូនបន្ត​ទៅកាន់សេវាកម្មអប់រំពិសេស​ក្នុង​រយៈ​ពេល​ 30 ថ្ងៃ​ ឬ​តិចជាងនេះនៅ​មុនដំណាច់​ឆ្នាំ​សិក្សា​ណាមួយ នោះ​មណ្ឌល​សិក្សាធិការ​ត្រូវតែ​រៀបចំកិច្ចប្រជុំ​ដើម្បី​បង្កើត​កម្មវិធី​ IEP ក្នុងរយៈពេល​ 30 ថ្ងៃ​ បន្ទាប់​ពី​ការចាប់ផ្តើម​ឆ្នាំ​សិក្សា​​បន្ទាប់។ 5

  1. Cal. Ed. Code Sec. 56321(a).[]
  2. Cal. Ed. Code Sec. 56321(4).[]
  3. Cal. Ed. Code Sec. 56344(a).[]
  4. 20 U.S.C. Sec. 1414(c)(5); 34 C.F.R. Sec. 300.305(e)(1).[]
  5. Cal. Ed. Code Sec. 56344(a).[]