សេវាកម្មដែលមានផ្តល់ជូនក្រោម Part C ត្រូវបានផ្តល់ជូនដោយមជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការ (ទាំងនៅតាមផ្ទះ ឬនៅតាមមជ្ឈមណ្ឌល ជាលក្ខណៈបុគ្គល ឬជាក្រុមតូចៗ) ហើយជានិច្ចកាល គឺមិនមានចំណាយប្រាក់នោះទេ។ សេវាកម្មទាំងនេះត្រូវតែបង្កើតឡើងដើម្បីបំពេញតម្រូវការលូតលាស់របស់ទារក និងកុមារទើបចេះដើរ៖
សេវាកម្មនានាអាចរួមមាន៖ សេវាកម្ម និងឧបករណ៍បច្ចេកវិទ្យាជំនួយ ប្រព័ន្ធការស្តាប់ ការបណ្តុះបណ្តាលគ្រួសារ ការពិគ្រោះយោបល់ និងការសួរសុខទុក្ខតាមផ្ទះ សេវាសុខភាព (រួមមានការដាក់បំពង់សុង ការថែទាំការវះកាត់បើកបំពង់ខ្យល់ ការដាក់បំពុងសុងអាហារ ការផ្លាស់ប្តូរសម្លៀកបំពាក់និងថង់ដែលភ្ជាប់ទៅនឹងពោះវៀនធំ និងការពិគ្រោះជាមួយគ្រូពេទ្យ) សេវាវេជ្ជសាស្ត្រសម្រាប់តែគោលបំណងនៃការធ្វើរោគវិនិច្ឆ័យ និងការវាយតម្លៃប៉ុណ្ណោះ សេវាថែទាំដោយគិលានុប្បដ្ឋាក សេវាអាហារូបត្ថម្ភ សេវាកម្មព្យាបាលដោយការងារ និងព្យាបាលដោយចលនា សេវាកម្មផ្នែកផ្លូវចិត្ត សេវាសង្គមកិច្ច សេវាកម្មសម្របសម្រួលសេវា ការបង្រៀនពិសេស សេវាកម្មផ្នែកនិយាយ និងភាសា ការដឹកជញ្ជូន និងការចំណាយពាក់ព័ន្ធ សេវាកម្មផ្នែកគំហើញ និងជំនួយបណ្តោះអាសន្ន (ត្រូវតែបញ្ជាក់ថាតម្រូវការនេះ គឺមានពាក់ព័ន្ធទៅនឹងការលូតលាស់យឺតយ៉ាវរបស់កុមារ) និងសេវាគាំទ្រគ្រួសារផ្សេងទៀត។ 1 សូមមើល ជំពូក 12 ព័ត៌មានស្តីពីសេវាអន្តរគមន៍ពីដើមទី។
- 20 U.S.C. Sec. 1432(4); 34 C.F.R. Secs. 303.12(d) & 303.13; 17 C.C.R. Sec. 52000(b)(13).[↩]
