Menu Close

(1.60) តើមានស្ថានភាព​ណាមួយ​ដែលសាលារៀន​អាចផ្លាស់ប្តូរការ​ដាក់​បញ្ចូល​​ក្នុងការ​​សិក្សា​របស់កូនខ្ញុំបាន​​ភ្លាមៗ​​ដែរឬទេ?

(1.60) តើមានស្ថានភាព​ណាមួយ​ដែលសាលារៀន​អាចផ្លាស់ប្តូរការ​ដាក់​បញ្ចូល​​ក្នុងការ​​សិក្សា​របស់កូនខ្ញុំបាន​​ភ្លាមៗ​​ដែរឬទេ?

បាទ/ចាស​។ ក្នុងស្ថានភាព​ជាក់លាក់មួយចំនួន​ មណ្ឌលសិក្សាធិការ​ អាចដាក់កូន​របស់អ្នកទៅ​ក្នុង​​ទីកន្លែងសិក្សា​ផ្សេង​ទៀត​ណា​មួយ​​បាន​​ភ្លាមៗ និង​បន្ត​ទុក​គាត់នៅទីនោះរហូតដល់រយៈ​ពេល​ថ្ងៃសិក្សា 45 ថ្ងៃ​ បើ​ទោះ​បីជា​​អាកប្បកិរិយា​​​នោះ​​ត្រូវ​បាន​រកឃើញថាជា​ការ​សម្តែង​ចេញមក​នៃ​​ពិការភាពរបស់គាត់ក៏ដោយ។

កូនរបស់អ្នកអាចត្រូវបានគេដាក់បញ្ចូល​ក្នុង “មជ្ឈដ្ឋាន​អប់រំជំនួសបណ្តោះអាសន្ន” ប្រសិនបើ​មណ្ឌល​សិក្សា​ធិការ​​​អះអាងថាគាត់បានប្រព្រឹត្តអំពើណាមួយ​​ដូច​ខាងក្រោម៖

  1. កាន់ ឬ​យកអាវុធ​តាមខ្លួន​ ឬ​ទៅកាន់សាលារៀន ឬ​នៅក្នុង​បរិវេណ​ ឬក្រៅបរិវេណ​សាលា​រៀន​​។
  2. មានចេតនា​យកតាមខ្លួន ឬ​ប្រើប្រាស់​ថ្នាំ​ញៀន​ខុសច្បាប់ ឬ​លក់ ឬ​ជំរុញឲ្យ​មានការ​លក់​ថ្នាំ​ញៀនណាមួយ​ នៅ​ពេល​​​នៅសាលា​ ក្នុងបរិវេណសាលា​ ឬក្រៅបរិវេណសាលា​រៀន​។
  3. ធ្វើឲ្យរងរបួសរូបរាងកាយធ្ងន់ធ្ងរលើមនុស្សម្នាក់ផ្សេងទៀត ពេល​​​នៅសាលា​ ក្នុង​បរិវេណសាលា​ ឬ​ក្រៅ​បរិវេណ​សាលា​រៀន​។ “របួសរាងកាយធ្ងន់ធ្ងរ” មានន័យថា៖ ហានិភ័យខ្ពស់​ប្រឈមនឹង​ការស្លាប់ ឬការ​ឈឺចាប់លើរូបរាងកាយធ្ងន់ធ្ងរ ឬការ​ខូច​ទ្រង់​ទ្រាយ​រូបរាង​ជាក់ស្តែង​និងរយៈពេល​វែង​ ឬការបាត់​បង់រយៈពេលវែង​ ឬភាព​ចុះខ្សោយ​មុខងារ​សារពាង្គកាយ សរីរាង្គ​ ឬផ្លូវចិត្ត​។​ [20 U.S.C. Sec. 1415(k)(1)(G) and (7)(d)); 34 C.F.R. Sec. 300.530(g).] មណ្ឌលសិក្សាធិការ​ ត្រូវតែ​បន្ត​ជួបជាមួយ​អ្នកក្នុងរយៈពេល 10 ថ្ងៃ​ ដើម្បី​ចូលរួម​ប្រជុំ​កំណត់​ការសម្តែង​ចេញ​អាកប្បកិរិយា​​។