បាទ/ចាស។ ប្រសិនបើសិស្សមិនបំពេញបានតាមលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សាទេ គាត់អាចទទួលបាន “វិញ្ញាបនបត្របញ្ចប់ការសិក្សា” (អាចហៅផងដែរថា “វិញ្ញាបនបត្របញ្ចប់កម្មវិធីសិក្សា”) នៅបំណាច់ឆ្នាំចុងក្រោយធម្មតា ឬនៅពេលណាមួយ មុនពេលគាត់ចាកចេញពីមណ្ឌលសិក្សាធិការនៅអាយុ 22 ឆ្នាំ។ មណ្ឌលសិក្សាធិការត្រូវតែបន្តផ្តល់សេវាកម្មផ្ទេរការសិក្សាដល់សិស្សនេះ រហូតដល់គាត់មានអាយុ 22 ឆ្នាំ។ សូមមើល ជំពូក 11 ព័ត៌មានស្ដីពីការបញ្ចប់ការសិក្សា/ការធ្វើតេស្ត។
អ្នកគួរតែធានាថាកម្មវិធី IEP របស់កូនអ្នក រួមមញ្ចូលនូវផែនការផ្ទេរការសិក្សាដោយចាប់ផ្តើមនៅអាយុ 16 ឆ្នាំ ឬក្មេងជាងនេះ ដោយផ្តោតលើសេវាកម្មផ្ទេរការសិក្សា។ 1 អ្នកក៏គួរតែពិភាក្សាផងដែរជាមួយក្រុមការងារកម្មវិធី IEP ថាតើគោលដៅកម្មវិធី IEP របស់កូនអ្នកក្នុងការដោះស្រាយបញ្ហាផ្ទេរការសិក្សានេះ នឹងត្រូវបញ្ចប់យ៉ាងដូចម្តេច មុនពេលសេវាកម្មទាំងអស់មកពីមណ្ឌលសិក្សាធិការត្រូវបានបញ្ចប់។
- Cal. Ed. Code Sec. 56345(a)(8).[↩]
