Menu Close

(1.34) កូន​របស់​ខ្ញុំ​ត្រូវ​ការ​សេវាកម្ម​សុខភាព​ដើម្បី​ចូល​រៀន​ ប៉ុ​ន្តែ​​មណ្ឌល​សិក្សា​ធិការ​បាន​ប្រាប់​ខ្ញុំ​ថា​ ខ្លួន​ពុំ​ត្រូវផ្ដល់​សេវាកម្ម​ទាំង​នោះ​ទេ​ ដោយសារ​សេវាកម្ម​ទាំង​នោះ​ ជា​សេវាកម្ម “វេជ្ជសាស្រ្ត”​។​ តើវាជាការពិតមែនទេ?

(1.34) កូន​របស់​ខ្ញុំ​ត្រូវ​ការ​សេវាកម្ម​សុខភាព​ដើម្បី​ចូល​រៀន​ ប៉ុ​ន្តែ​​មណ្ឌល​សិក្សា​ធិការ​បាន​ប្រាប់​ខ្ញុំ​ថា​ ខ្លួន​ពុំ​ត្រូវផ្ដល់​សេវាកម្ម​ទាំង​នោះ​ទេ​ ដោយសារ​សេវាកម្ម​ទាំង​នោះ​ ជា​សេវាកម្ម “វេជ្ជសាស្រ្ត”​។​ តើវាជាការពិតមែនទេ?

ភាព​ខុសគ្នា​រវាង​ “សេវាវេជ្ជសាស្ត្រ​” និង​ “សេវាសុខភាព” តាមសាលារៀន គឺមានសារៈសំខាន់​។​ ក្រៅពី​សេវាកម្មវេជ្ជសាស្ត្រ​ទាំងឡាយ​ដែល​ប្រើសម្រាប់​ “គោលបំណង​ធ្វើ​រោគ​វិនិ​ច្ឆ័យ និង​ការវាយតម្លៃ​” មណ្ឌលសិក្សា​ធិការ​ គឺ​មិនមាន​ការទទួល​ខុស​ត្រូវ​ចំពោះការផ្តល់​សេវាកម្មវេជ្ជសាស្ត្រ​ជា​សេវាកម្មពាក់ព័ន្ធនោះទេ​។​ 1 “សេវាកម្មវេជ្ជសាស្ត្រ​” ត្រូវបាន​កំណត់និយម​ន័យនៅក្នុង​ច្បាប់​សហព័ន្ធ​ថាជា​ “សេវា​កម្មដែល​ផ្តល់ជូនដោយ​គ្រូពេទ្យ​មាន​អាជ្ញាបណ្ណ​​។” 2 ប្រសិនបើ​សេវាកម្ម​មួយ​អាចត្រូវបាន​អនុវត្ត​ដោយគិលានុប្បដ្ឋាក​សាលា ឬ​​បុគ្គលដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ផ្សេង​ទៀត និង​មិនមែន​ជា​សេវាកម្ម​ដែ​ល​ត្រូវតែ​ផ្តល់​ដោយ​គ្រូពេទ្យ​ដែលមានអជ្ញាបណ្ណ​នោះទេ នោះ​​វា​មិន​មែន​ជា​​សេវាកម្មវេជ្ជសាស្ត្រទេ​។ 3

មណ្ឌលសិក្សាធិការ​ត្រូវតែ​ផ្តល់​សេវាកម្មសុខភាព​ដែលមិនមែនជា​សេវាកម្ម​វេជ្ជ​សា​ស្ត្រ​ ប្រសិនបើ​ពួកវា​ជាសេវាកម្ម​ពាក់ព័ន្ធ​។​ សេវាកម្មសុខភាព គឺជា​សេវាកម្មពាក់ព័ន្ធ ប្រសិនបើ​វា​មាន​ភាព​ចាំបាច់​ក្នុង​ការជួយ​ដល់​កុមារ​ដែលមានពិការភាព​ឲ្យ​ទទួល​បានអត្ថប្រយោជន៍​ពី​ការ​អប់រំពិសេស​។​ ប្រសិនបើ​កូនរបស់អ្នកត្រូវ​ការ​សេវាកម្មសុខភាព ​ដើម្បី​អាច​ចូលរៀន​​ក្នុង​កម្រិត​ណាមួយ នោះ​គាត់ត្រូវ​ការសេវាកម្មនេះដើម្បី​ទទួលបាន​អត្ថប្រ​យោជន៍​ពីការអប់រំពិសេស​។​ 4 សិទ្ធិរបស់កូនអ្នកក្នុងការចូលរៀន​មិនអាច​ត្រូវបាន​កំណត់​លក្ខ​ខណ្ឌ​ផ្លូវ​ច្បាប់ទៅលើ​វត្តមាន​របស់អ្នក​នៅ​សាលា​ ក្នុងនាមជាអ្នក​ផ្តល់សេវា​ថែទាំ​សុខភាព​របស់សិស្ស​នោះទេ​។​​​​​

  1. 34 C.F.R. Sec. 300.34(a).[]
  2. 34 C.F.R. Sec. 300.34(c)(5).[]
  3. Cedar Rapids Community Sch. Dist. v. Garret F., 526 U.S. 66 (1999).[]
  4. Irving Independent Sch. Dist. v. Tatro, 468 U.S. 883, 892 (U.S. 1984).[]