Menu Close

(1.5) តើមណ្ឌលសិក្សាធិការ​ អាច​ចុះ​ធ្វើការវាយតម្លៃ​ដោយគ្មានការ​យល់​ព្រម​ជាលាយលក្ខណ៍​អក្សរ​របស់ខ្ញុំ​បាន​ដែរឬទេ?

(1.5) តើមណ្ឌលសិក្សាធិការ​ អាច​ចុះ​ធ្វើការវាយតម្លៃ​ដោយគ្មានការ​យល់​ព្រម​ជាលាយលក្ខណ៍​អក្សរ​របស់ខ្ញុំ​បាន​ដែរឬទេ?

ទេ​។ ការវាយតម្លៃ​ដំណាក់កាលដំបូង​ អាច​នឹង​មិនត្រូវបាន​ធ្វើឡើង ​​ដោយគ្មានការយល់ព្រម​ជា​លក្ខ​ណ៍​​អក្សរ​​របស់អ្នក​បាន​ឡើយ​ លើកលែងតែ​មណ្ឌលសិក្សាធិការ​ស្វែងរក ឬ​ឈ្នះសវនាការ​ស្តីពី​កិច្ច​ដំណើរការសមស្រប​ ដើម្បីបង្ខំ​ឲ្យ​ធ្វើការ​វាយតម្លៃ​នោះ​។​ ទោះយ៉ាង​ណាក៏ដោយ​​ ប្រសិ​ន​​​បើ​ឪពុកម្តាយ​មិនឆ្លើយតប​ទៅកាន់សំណើរបស់​មណ្ឌលសិក្សាធិការ​ដើម្បី​ធ្វើការវាយតម្លៃ​សាជា​ថ្មី​​ទៅលើ​សិ​ស្ស​​​​​ដែល​ស្ថិតនៅក្នុង​ការអប់រំពិសេស​រួចហើយ នោះ​មណ្ឌលសិក្សា​ធិការអាច​ធ្វើការ​វាយតម្លៃ​ដោយ​មិនបាច់​មានការយល់ព្រម​ពី​ឪ​ពុកម្តាយ​ឡើយ​។​​​ មណ្ឌលសិក្សាធិការ ត្រូវ​តែ​​បង្ហាញ​ថា​ខ្លួន​បាន​ស្វែងរកការយល់ព្រម​យ៉ាងសមស្រប​ពី​ឪពុកម្តាយ​ ហើយ​ឪពុកម្តាយ​មិន​បាន​ឆ្លើយតប​។​ [34 C.F.R. Sec. 300.300(c)(2); Cal. Ed. Code Secs. 56321(c)(2), 56506(e).] មណ្ឌលសិ​​​ក្សា​ធិការ​ មិនត្រូវការ​ការយល់ព្រមរបស់ឪពុកម្តាយ​ដើម្បី​ពិនិត្យមើល​កំណត់ត្រា​​មានស្រាប់ដែលជា​ផ្នែក​មួយនៃ​ការ​វាយតម្លៃ​ណាមួយ​​ឡើយ​។​​

ប្រសិន​បើអ្នកទទួលបាន​សំណើជាលាយលក្ខណ៍​អក្សរ​សម្រាប់​ការវាយតម្លៃ​ពីមណ្ឌលសិក្សា​ធិកា​រ​របស់អ្នក សូមកុំ​ធ្វើ​មិន​​ដឹង​មិនឮ​ចំពោះ​សំណើនោះ​។​ សូមប្រាកដថា​ត្រូវ​ឆ្លើយតបទៅកាន់​មណ្ឌលសិក្សាធិការ​របស់អ្នក បើទោះបីជា​​វាគ្រាន់តែ​ជាការជម្រាបប្រាប់​ពួកគេ​ថា​​អ្នកកំពុង​តែ​ពិចារណាលើ​សំណើរបស់ពួក​គេ​ក៏ដោយ​។​