បាទ/ចាស។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា ឬភាសាសញ្ញាអាមេរិកាំង (American Sign Language, ASL) ណាម្នាក់ដើម្បីចូលរួមនៅកិច្ចប្រជុំកម្មវិធី IEP អ្នកបកប្រែម្នាក់នោះត្រូវតែមានផ្តល់ជូន ដោយអ្នកមិនចំណាយប្រាក់ឡើយ។ 1 អ្នកមានសិទ្ធិទទួលបានសេចក្តីចម្លងមួយច្បាប់របស់កម្មវិធី IEP ដោយឥតគិតថ្លៃជាភាសាទីមួយរបស់អ្នក។ 2 ទោះយ៉ាងណាក៏ដោយ មិនមានពេលវេលាកំណត់ ឬកាលបរិច្ឆេទកំណត់នៅក្នុងច្បាប់សហព័ន្ធឬរដ្ឋសម្រាប់ពេលដែលមណ្ឌលសិក្សាធិការត្រូវផ្តល់ឱ្យអ្នកនូវកម្មវិធី IEP ដែលបានបកប្រែនោះទេ។ ប្រសិនបើមណ្ឌលសិក្សាធិការខកខានក្នុងការផ្តល់ឱ្យអ្នកនូវកម្មវិធី IEP ដែលបានបកប្រែ ឬកំពុងចំណាយពេលមិនសមហេតុផលដើម្បីផ្តល់ឱ្យអ្នកនូវកម្មវិធី IEP ដែលបានបកប្រែ អ្នកអាចដាក់ពាក្យបណ្តឹងទៅ CDE ដោយចោទប្រកាន់ថា កូនរបស់អ្នកត្រូវបានបដិសេធនូវ FAPE ដោយសារតែអ្នកមិនត្រូវបានផ្តល់កម្មវិធី IEP ដែលបានបកប្រែឱ្យចុះហត្ថលេខា និងផ្តល់ការយល់ព្រម ការយល់ព្រមខ្លះ ឬបដិសេធមិនយល់ព្រម។ អ្នកក៏អាចដោះស្រាយបញ្ហានេះជាមួយក្រុមកម្មវិធី IEP នៅក្នុងកិច្ចប្រជុំ ឬជាលាយលក្ខណ៍អក្សរ តាមរយៈអ៊ីមែលបានផងដែរ។ ស្នើសុំថាក្រុមការងារ IEP ត្រូវកំណត់កាលបរិច្ឆេទជាក់លាក់ដែលកម្មវិធី IEP បកប្រែត្រូវប្រគល់ទៅឲ្យអ្នក។
