Menu Close

(1.96) កូន​​របស់​​ខ្ញុំ​គឺ​ជា​សិស្ស​ក្នុង​ផ្នែកសេវាកម្ម​អប់រំ​ពិសេស​ ប៉ុន្តែ​ត្រូវ​ទទួ​ល​បាន​ការ​អប់រំ​​នៅ​ផ្ទះ​មួយ​រយៈ ដោយសារ​បញ្ហា​សុខភាព​ដែល​ពាក់​ព័ន្ធ​នឹង​ពិការភាព​។​ មណ្ឌលសិក្សាធិការនិយាយថា​ខ្លួននឹង​ផ្តល់ “ការបង្រៀន​តាមផ្ទះ​” រយៈ​ពេល​មួយ​ម៉ោង​ក្នុងមួយថ្ងៃ​​ និង​គ្មាន​សេវាកម្ម​​ពាក់ព័ន្ធ​នោះទេ​។ តើមណ្ឌលសិក្សាធិការអាចធ្វើ​ដូច្នេះ​បានដែរឬទេ​​?

ការបង្រៀននៅផ្ទះ (ជួនកាល​ហៅថា “ការបង្រៀនតាមផ្ទះ​/មន្ទីរពេទ្យ​”) គឺ​ជា​ជម្រើស​នៃកន្លែងរៀនដែល​មានផ្តល់ជូន​ដល់​​សិស្ស​ដែលមានពិការភាព ដែលពួកគេ​មិនអាចទទួល​បានការអប់រំ​នៅក្នុង​មជ្ឈ​​ដ្ឋាន​​​សាលារៀនសា​ធា​រណៈ​បាន​។ ជាធម្មតា សិស្សនៅក្នុងកន្លែងរៀននេះ ជាសិស្សដែលមានត​ម្រូវ​កា​រ​ផ្នែក​សុខ​ភាពសំខាន់ៗ ឬមាន​បញ្ហា​លំបាក​ផ្នែក​អាកប្បកិរិយាគួរឲ្យ​កត់​សម្គា​ល់។

គ្រប់សិស្ស​ផ្នែក​អប់រំពិសេស​ទាំងអស់​មានសិទ្ធិទទួលបាន​កម្មវិធី​លក្ខណៈ​បុ​គ្គល​​នៃ​ការ​បង្រៀន​ពិសេស​ និង​សេវា​កម្ម​​ពាក់​ព័ន្ធ​ ដែលបង្កើត​ឡើង​​ដើ​ម្បី​បំពេញ​តម្រូវ​ការ​ពិសេស​របស់​សិស្ស​ និង​ដែល​​នាំ​ឲ្យ​​ទទួល​បាន​អត្ថប្រយោ​ជ​ន៍​​ផ្នែក​អប់រំ​។​ 1 ដែនកំណត់​​​មិន​ច្បាស់​លាស់នៃ​ការ​បង្រៀន​នៅ​តាម​ផ្ទះចំនួន​​មួយ​ម៉ោង​ឬ​ពីរម៉ោង​ក្នុងមួយ​ថ្ងៃ​ដោយ​គ្មាន​ការ​វាយ​ម្លៃ​លក្ខណៈ​បុគ្គល​​លើ​កន្លែងរៀន​​ និង​សេវាកម្ម​ដែល​ពាក់​ព័ន្ធ​គឺ​មិន​ត្រូវ​បានបង្កើតឡើង​សម្រាប់​​តម្រូវ​ការ​ពិសេស​របស់កូន​​របស់​អ្នកនោះទេ​​។​ ហេតុ​នេះ​ កម្មវិធី​បង្រៀន​នៅ​តាម​ផ្ទះ​ ដែល​រួម​​បញ្ចូល​​ទាំង​តម្រូវ​​ការចំពោះ​សេ​​​វា​កម្ម​ដែល​ពាក់​ព័ន្ធ​ ត្រូវ​តែ​បង្កើត​ឡើង​​​នៅ​ក្នុង​​កិច្ចប្រជុំ​​ក្រុមការ​ងារ​កម្ម​វិធី​​ IEP ហើយត្រូវផ្អែកលើ​តម្រូវការ​បុគ្គល​របស់​កូនអ្នក​។ សូមមើល ជំពូក 4 ព័ត៌មានស្តីពី​ដំណើរការកម្មវិធី IEP

  1. Board of Education v. Rowley, 102 S. Ct. 3034 (U.S. 1982).[]