Menu Close

(1.52) តើមជ្ឈដ្ឋានដែលមានការរឹតបន្តឹង​តិចបំផុត (LRE) មាន​​ន័យ​ដូច​ម្ដេច?

(1.52) តើមជ្ឈដ្ឋានដែលមានការរឹតបន្តឹង​តិចបំផុត (LRE) មាន​​ន័យ​ដូច​ម្ដេច?

មជ្ឈដ្ឋានអប់រំ​ដែលមានការរឹតបន្តឹង​តិចបំផុត (LRE) គឺជា​លក្ខខណ្ឌតម្រូវ​​នៅក្នុងច្បាប់​សហព័ន្ធនិង​រដ្ឋ ដែល​សិស្ស​មាន​ពិ​ការភាព​ទទួលបាន​ការអប់រំ​របស់ពួកគេ​ ក្នុងកម្រិត​អតិបរមា​យ៉ាងសមស្រប​ ជាមួយនឹង​មិត្ត​រួម​ថ្នាក់​ដែល​មិន​មាន​​ពិ​ការភាព​។​ សិស្ស​ផ្នែកអប់រំពិសេស​មិនគួរត្រូវបានដកចេញ​ពី​ថ្នាក់អប់រំចំណេះទូទៅ​នោះ​ទេ បើទោះបីជា​មាន​ជំនួយ និង​សេវាកម្ម​បន្ថែ​ម​​​ក៏​ដោ​យ​ លើ​ក​លែ​​ង​តែ​ការ​អប់រំ​នៅក្នុង​ថ្នាក់​រៀនចំណេះទូទៅ​មិនអាចសម្រេច​បាន​ដោយ​គាប់​ចិត្ត​​។​​ ពាក្យ​ “ការបញ្ជ្រាប​”, “ការរួមបញ្ចូលគ្នា​”, “ការធ្វើបរិយាបន្នពេញលេញ​” និង​ “ការបញ្ជ្រាប​បញ្រ្ចាស់​” មិន​មាននៅក្នុង​ច្បាប់​ណាមួយ​នោះទេ​។​ ពាក្យទាំងនេះ​ត្រូវ​បានបង្កើត​ឡើង​ដោយក្រុម​អ្នកអប់រំ ដើម្បីពណ៌នា​​អំពី​មធ្យោបាយ​ផ្សេងៗ​ក្នុង​ការ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​របស់មជ្ឈដ្ឋាន​ LRE។ ដូច្នេះ​ហើយ ទីភ្នាក់ងារ​អប់រំផ្សេងៗអាច​កំណត់និយមន័យ​ខុសគ្នា​ខ្លះ​ៗ​ទៅ​លើ​ពាក្យ​ទាំងនេះ​។​

ច្បាប់សហព័ន្ធចែង​​ថាមណ្ឌលសិក្សាធិការនីមួយៗត្រូវតែធានាថា

“…នៅក្នុងកម្រិត​អតិបរមា​សមស្រប​មួយ កុមារ​​ដែលមានពិការភាព រួម​ទាំងកុមារក្នុងស្ថាប័នសាធារណៈ​ឬឯកជន ឬមណ្ឌល​ថែទាំផ្សេងៗត្រូវ​ទទួ​លបានការអប់រំជាមួយនឹងកុមារដែលមិនមានពិការភាព និងការអប់រំ​ពិសេស​ តាម​សាលា​រៀន​​​ដាច់​ដោយឡែក បើ​ពុំនោះ​សោត ការដក​យក​កុ​មារដែលមានពិការភាពចេញ​ពីមជ្ឈដ្ឋាន​អប់រំ​ធម្មតាប្រព្រឹត្តទៅបាន​លុះត្រាតែ​លក្ខណៈ​ ឬកម្រិត​ធ្ងន់ធ្ងរនៃពិការភាពរបស់កុមារ គឺ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​ការអប់រំ​ក្នុង​ថ្នាក់​ធម្មតា ដោយមាន​ការប្រើប្រាស់ជំនួយ និងសេវាបំពេញ​បន្ថែមមិនអាច​សម្រេចបានដោយគាប់ចិត្ត។” 1

  1. 20 U.S.C. Sec. 1412(a)(5)(A); 34 C.F.R. Sec. 300.114; Cal. Ed. Code Sec. 56342(b).[]