Menu Close

(1.99) កូនរបស់ខ្ញុំ​ចាំបាច់ត្រូវប្រើប្រាស់ថ្នាំ​របស់គាត់ពេល​នៅសាលា។ តើជំនួយអ្វីខ្លះដែលសាលា​រៀនត្រូវតែ​ផ្តល់​ជូន ដើម្បី​ឲ្យប្រាកដថា​ប្រការ​នេះ​ប្រព្រឹត្ត​ទៅបាន​? តើ​កូនរបស់ខ្ញុំ​អាចប្រើ ថ្នាំ​ដោយខ្លួន​ឯង​បានដែរឬទេ?

(1.99) កូនរបស់ខ្ញុំ​ចាំបាច់ត្រូវប្រើប្រាស់ថ្នាំ​របស់គាត់ពេល​នៅសាលា។ តើជំនួយអ្វីខ្លះដែលសាលា​រៀនត្រូវតែ​ផ្តល់​ជូន ដើម្បី​ឲ្យប្រាកដថា​ប្រការ​នេះ​ប្រព្រឹត្ត​ទៅបាន​? តើ​កូនរបស់ខ្ញុំ​អាចប្រើ ថ្នាំ​ដោយខ្លួន​ឯង​បានដែរឬទេ?

ច្បាប់រដ្ឋ​ចែងថា​មណ្ឌលសិក្សាធិការអាច​នឹងប្រើប្រាស់​គិលានុប្បដ្ឋាក​របស់សាលា​ ឬ​បុគ្គលិកផ្សេងទៀត​ដើម្បីជួយ​សិស្ស​ក្នុងការ​ប្រើប្រាស់​ថ្នាំរ​បស់​ពួកគេ​ ប្រសិនបើ​អ្នកផ្តល់សេវា​ថែទាំ​សុខភាព​ដែលទទួលបានការ​អនុញ្ញា​ត​​របស់​សិស្ស​បញ្ជាក់អំពី​វិធីសាស្ត្រ បរិមាណ និង​ពេលវេលា​នៃ​ការផ្តល់ថ្នាំ​​នោះ (និង​ព័ត៌មាន​ពាក់ព័ន្ធផ្សេងទៀត​ដែល​​​សាលារៀនបានតម្រូវ​ឲ្យមាន​) និងប្រសិនបើមាតាបិតា/អាណាព្យា​បាល/អ្នកមាន​សិទ្ធិអប់រំផ្សេងទៀតផ្តល់​សំណើជាលាយលក្ខណ៍អក្សរ​សុំ​ជំនួយ​នេះ​។ អ្នកផ្តល់សេវា​ថែទាំសុខភាព​ដែលទទួល​បានអនុញ្ញាត គឺជាបុគ្គលដែល​ទទួលបានអាជ្ញាបណ្ណ​នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​ក្នុងការ​ចេញ​វេជ្ជបញ្ជា​ឱសថ​។​​ 1

កូនរបស់អ្នក​អាច​​អនុវត្ត​ ឬ​ប្រើប្រាស់ដោយខ្លួនឯងនូវ​​ ថ្នាំ​មាន​វេជ្ជបញ្ជា​​ដូចជា​​​​ថ្នាំ epinephrine សម្រាប់ការ​ចាក់ដោយ​ស្វ័យប្រវត្តិ ឬ ថ្នាំសម្រាប់​ជំងឺ​ហឺត​​ស្រូបតាមដង្ហើម​ជាដើម​ សម្រាប់ជំងឺ​ហឺត ប្រសិ​នបើ​មណ្ឌល​សិក្សា​ធិការ​ទទួល​បាន​របាយការណ៍​ជាលាយលក្ខណ៍​អក្សរណា​មួយ​ពី​អ្នកផ្តល់សេវា​សុខភាព​របស់កូនអ្នក។​ លិខិតបញ្ជាក់របស់គ្រូពេទ្យ គ្រូពេទ្យវះកាត់ ឬរបស់ជំនួយការ​គ្រូពេទ្យ​​​ត្រូវ​រួម​បញ្ចូលនូវ​ឈ្មោះ​ថ្នាំ​ វិធីសាស្ត្រ បរិមាណ និង​កាលវិភាគ​ពេលវេលា​ផ្តល់​ថ្នាំ​។​ អ្នកនឹងត្រូវបានតម្រូវឱ្យផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នកសម្រាប់កូនរបស់អ្នកក្នុងការប្រើប្រាស់ថ្នាំដោយខ្លួនឯង និង​សម្រាប់​បុគ្គ​លិក សាលា ដើម្បីទាក់ទងដោយផ្ទាល់ជាមួយអ្នកផ្តល់សេវា​ថែទាំសុខភាព​របស់កូនអ្នកទាក់ទងនឹងសំណួរណាមួយដែលអាចកើតឡើងទាក់ទងនឹងថ្នាំ និងដោះលែងមណ្ឌលសិក្សាធិការ និងបុគ្គលិកសាលាពីការ​ទទួលខុស​ត្រូវ ប្រសិនបើកុមារទទួលរងនូវប្រតិកម្មមិនល្អពីការ​ប្រើប្រាស់ថ្នាំ​ដោ​យ​ខ្លួនឯង។ 2 ម្យ៉ាង​ទៀត មណ្ឌលសិក្សាធិការ អាច​ផ្តល់​ម្ជុល​ស្វ័យ​ប្រវត្តិចាក់ថ្នាំ epinephrine ​ដល់​បុគ្គលិកដែលទទួលបាន​ការ​បណ្តុះ​បណ្តាល​ ​ដើម្បី​ផ្តល់​ជំនួយវេជ្ជសាស្ត្រ​សង្រ្គោះបន្ទាន់​​ដល់បុគ្គល​ដែល​មាន​ប្រតិកម្ម​ទៅនឹង​ថ្នាំ​។​ 3

លើសពីនេះទៀត​ ប្រសិនបើ​កូនរបស់អ្នក​មានជំងឺទឹកនោមផ្អែម​ និង​អាច​​ធ្វើតេស្ត​ដោយខ្លួន​ឯង និងគ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម​រប​ស់​គាត់បាន​ គាត់នឹង​ទទួលបានការអនុញ្ញាត​ឲ្យធ្វើតេស្ត​ និងផ្តល់​ការ​ថែ​ទាំ​ជំងឺ​ទឹក​នោម​ផ្អែមដោយខ្លួនឯង ​បាននៅសាលារៀន​ ទៅតាម​ការស្នើសុំ​ជាលាយលក្ខណ៍​អក្សររបស់​អ្នក​។ ការនេះ​អាច​ប្រព្រឹត្តទៅបាននៅក្នុងថ្នាក់រៀន​ ឬ​កន្លែង​ផ្សេងទៀត​នៃ​សា​លា​រៀន​អំឡុងពេល​សកម្មភាព​ពាក់ព័ន្ធនឹង​សាលារៀន​ និង​ (ទៅតាម​ការ​ស្នើ​សុំ​ជាក់លាក់របស់អ្នក​) នៅក្នុងទីតាំង​ឯកជន​។ អ្នកក៏នឹង​ចាំបាច់ត្រូវ​​ផ្តល់ការអនុញ្ញាត​ពី​អ្នកផ្តល់សេវា​ថែទាំសុខភាព​រប​ស់​​គាត់ផង​ដែរ​។​ 4 សូមមើល ជំពូក 14 ព័ត៌មាន​ស្តីពី​សិទ្ធិ​របស់​សិស្ស​ដែល​មាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​

  1. 5 C.C.R. Secs. 600 & 601(a); Cal. Ed. Code Sec. 49423.[]
  2. Cal Ed. Code Secs. 49423(a) and (b)(2).[]
  3. Cal. Ed. Code Sec. 49414(a).[]
  4. Cal. Ed. Code Sec. 49414.5(c).[]