Menu Close

(1.2) តើ​ការអប់រំពិសេស​មាននិយមន័យដូចម្តេច​?

(1.2) តើ​ការអប់រំពិសេស​មាននិយមន័យដូចម្តេច​?

ការ​អប់រំ​ពិសេស​ មានន័យ​ថា​ជាការបង្រៀនដែលបាន​បង្កើតឡើង​ជា​ពិសេស ដោយឥតគិតថ្លៃ​ចំពោះមាតាបិតា /អាណាព្យា​បាល/អ្នក​មាន​សិទ្ធិ​អប់រំផ្សេងទៀត ដើម្បី​​បំពេញ​តម្រូវការ​ពិសេស​របស់​កុមារដែល​មាន​​ពិការភាព​ណាម្នាក់​។ ការបង្រៀននេះ​ អាចរាប់បញ្ចូលនូវ​ការ​បង្រៀននៅតាមថ្នាក់រៀន ការ​ប​ង្រៀនតាមផ្ទះ និង​ការ​បង្រៀន​នៅក្នុង​មន្ទីរ​ពេទ្យ​​និង​ស្ថាប័ននានា​ ការ​បង្រៀននៅក្នុង​មជ្ឈដ្ឋានផ្សេងៗ និង​ការបង្រៀន​នៅក្នុង​ការអប់រំ​កាយ​។​ ការអប់រំពិសេស​ ក៏រួមបញ្ចូល​ផងដែរនូវ​រោគសាស្ត្រ​ផ្នែក​ពាក្យសម្តី-ភាសា ឬ​សេវាកម្មពាក់ព័ន្ធ​ផ្សេងទៀតណាមួយ​ ប្រសិន​បើ​​សេវាកម្ម​នោះ​ត្រូវបានចាត់ទុកថា​ជាការអប់រំពិសេស​ ក្រោមស្តង់ដារដ្ឋ​ ការបណ្តុះបណ្តាល​ស្តីពី​ការធ្វើដំណើរ និងការអបរំ​វិជ្ជាជីវៈ។ ច្បាប់​រដ្ឋកាលីហ្វ័រញ៉ាបាន​បន្ថែម​ទៅលើការកំណត់​និយមន័យ​របស់​សហ​ព័​ន្ធ​​​អំពីការ​អប់រំពិសេស ​ដោយតម្រូវ​ឲ្យ​មាន​ការ​ផ្តល់​ជូន​​ការអប់រំពិសេស​នេះ​ទៅដល់សិស្ស​ទាំង​ឡាយ​ដែលមានពិការភាព ដែលតម្រូវការអប់រំ​របស់ពួក​គេ​​មិន​អាច​​បំពេញបាន​ដោយ​ការ​កែសម្រួលកម្មវិធី​បង្រៀនទូទៅ​។​ 1

បទប្បញ្ញត្តិសហព័ន្ធ​ កំណត់និយមន័យជាក់លាក់​ទៅលើ​​បច្ចេកស័ព្ទ​សំខាន់ៗ​មួយចំនួន​ដែលបានរួមបញ្ចូល​ទៅក្នុង​និយមន័យ​​នេះ​៖​

គ្មាន​បន្ទុក​ចំណាយ​ គឺមានន័យ​ថា “រាល់​ការបង្រៀនដែល​បានបង្កើតឡើង​យ៉ាងពិសេស​ ត្រូវបានផ្តល់ជូនដោយឥត​គិត​ថ្លៃ​ ប៉ុន្តែ​មិន​ហាមឃាត់ចំពោះ​ថ្លៃ​ចំណាយ​ចៃ​ដន្យនានា​ ដែល​ត្រូវបាន​គិតប្រាក់ជាធម្មតា​ចំពោះ​សិស្ស​ទាំងអស់​ ដោយ​មិន​​គិតពី​ពិការភាព​ណា​មួយ​ ឬ​ឪពុកម្តាយ​របស់ពួកគេ​ សម្រាប់ជា​ផ្នែកមួយ​នៃ​កម្មវិធីអប់រំ​ធម្មតា​។” 2

ការអប់រំកាយ​ មានន័យថា​ “ការអភិវឌ្ឍលំហាត់ប្រាណ​និង​ចលករ ទម្រង់​និង​បំណិនចលករ​មូលដ្ឋាន និងបំណិន​ផ្នែកកីឡា​ក្នុងទឹក​ របាំ និង​ល្បែង​​និង​កីឡាជា​លក្ខណៈបុគ្គលនិង​ជាក្រុម (រួមទាំង​កីឡាជាក្រុម​ និងកីឡាដែលអាច​​លេង​ពេញ​មួយ​ជីវិតផងដែរ​​)”។​ បច្ចេកស័ព្ទ​នេះ​ “ក៏រួមបញ្ចូលផងដែរ​នូវការអប់រំ​កាយពិសេស ការអប់រំកាយបែបកែសម្រួល ការអប់រំចលនា និង​ការអភិវឌ្ឍ​ចលករ​។” 3

ការបង្រៀនដែល​បានបង្កើតឡើង​យ៉ាង​ពិសេស​ មានន័យថា​ “ការកែសម្រួលឲ្យបានសមស្រប​ទៅតាម​តម្រូវ​ការ​របស់កុមារ​ដែល​ទទួលបានសិទ្ធិ​ … ខ្លឹមសារ វិធីសាស្ត្រ ឬ​ការផ្តល់ការណែនាំ​ដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវការ​ពិសេស​របស់​កុមារនោះ​ ដោយសារតែ​ពិការភាពរបស់កុមារនោះ និង​ដើម្បីធានា​ដល់ការចូលរួមរបស់កុមារទៅក្នុង​កម្មវិធី​អប់រំ​ទូទៅ ដើម្បី​ឲ្យ​កុមារអាច​បំពេញ​តាម​ស្តង់ដា​​អប់រំ​ក្នុង​ដែនសមត្ថកិច្ច​របស់​ទីភ្នាក់ងារ​សារធារណៈ​ដែលអនុវត្ត​ចំពោះកុមារ​ទាំងអស់​។”​ 4

ការហ្វឹកហាត់​​ការធ្វើដំណើរ​ មានន័យថា​ “ជាការផ្តល់ការបង្រៀន​ឲ្យបាន​ស​ម​ស្រប​ទៅដល់​កុមារ​ដែលមាន​ពិការភាព​​ផ្នែកយល់ដឹងធ្ងន់ធ្ងរ​​ និង​កុមារ​ដែល​មានពិការភាពផ្សេងទៀត​ ដែលពួកគេ​តម្រូវ​ឲ្យ​មានការបង្រៀននេះ​ ដើម្បី​ជំរុញ​​​ឲ្យពួកគេ​អភិវឌ្ឍការ​យល់ដឹង​អំពី​មជ្ឈដ្ឋាន​ដែលពួកគេរស់នៅ និងសិក្សាជំនាញ​នានាដែលចាំបាច់​ក្នុងការ​ផ្លាស់​ទី​ពីកន្លែងមួយ​ទៅកន្លែ​ង​​មួយ​ក្នុង​មជ្ឈដ្ឋាន​នោះ​ (ឧ. នៅក្នុងសាលារៀន នៅផ្ទះ នៅកន្លែង​ធ្វើ​ការ និង​នៅក្នុង​សហគមន៍​)។” 5

ការបណ្តុះ​បណ្តាលវិជ្ជាជីវៈ មានន័យថា “កម្មវិធី​អប់រំ​មានការរៀបចំត្រឹម ត្រូវ ​ដែល​មានជាប់ពាក់ព័ន្ធដោយផ្ទាល់​ជា​មួយ​​នឹង​ការ​ត្រៀម​រៀបចំ​បុ​គ្គ​លនានា​​​សម្រាប់​ការងារ​ដែលទទួលបាន​ប្រាក់កម្រៃ​ ឬមិនទទួល​បាន​ប្រា​ក់​កម្រៃ​ ឬ​សម្រាប់​​ការត្រៀមរៀប​ចំ​បន្ថែម​​សម្រាប់​អាជីព​ណាមួយ​ដែល​មិន​តម្រូវ​ឲ្យ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ ឬ​សញ្ញាបត្រ​កម្រិត​ខ្ពស់អ្វីឡើយ​។​​” 6

  1. 20 U.S.C. Sec. 1401(29); 34 C.F.R. Sec. 300.39; Cal. Ed. Code Sec. 56031.[]
  2. 34 C.F.R. Sec. 300.39(b)(1).[]
  3. 34 C.F.R. Sec. 300.39(b)(2).[]
  4. 34 C.F.R. Sec. 300.39(b)(3).[]
  5. 34 C.F.R. Sec. 300.39(b)(4).[]
  6. 34 C.F.R. Sec. 300.39(b)(5).[]