Menu Close

(1.53) តើ​ជំនួយ​ និងសេវាកម្មបន្ថែម​​អ្វីខ្លះ​ដែលមាន​ផ្តល់ជូនដើម្បី​ជួយ​​កូនរបស់ខ្ញុំ​នៅក្នុងថ្នាក់រៀន​​​អប់រំចំណេះទូទៅ?

(1.53) តើ​ជំនួយ​ និងសេវាកម្មបន្ថែម​​អ្វីខ្លះ​ដែលមាន​ផ្តល់ជូនដើម្បី​ជួយ​​កូនរបស់ខ្ញុំ​នៅក្នុងថ្នាក់រៀន​​​អប់រំចំណេះទូទៅ?

ច្បាប់សហព័ន្ធកំណត់​និយមន័យលើ​ជំនួយ និងសេវាកម្មបំពេញ​បន្ថែម​យ៉ា​ង​ទូលំទូលាយថា​ជា​៖​ “ជំនួយ សេវាកម្ម និងការគាំទ្រផ្សេងៗដែលត្រូវ​បានផ្ដល់នៅ​ក្នុងថ្នាក់​អប់​រំធម្មតា​ ឬមជ្ឈដ្ឋាន​ពាក់ព័ន្ធ​នឹង​ការអប់រំផ្សេងៗ ដើម្បីឲ្យកុមារដែល​មាន​ពិ​ការភាពទទួលបានការអប់រំជាមួយកុមារ​ដែល​មិនមាន​ពិការភាព​ ​នៅ​ក្នុងកម្រិតអតិបរមាយ៉ាង​សមស្រប…” 1 ឧទាហរណ៍នៃជំនួយ និងសេវាកម្មបន្ថែ​ម​ដែលអាច​នឹងត្រូវ​បា​ន​ប្រើ​ប្រាស់ដើម្បីជួយសិស្សនៅក្នុង​ការ​អប់រំ​ពិសេសនៅក្នុងថ្នាក់អប់រំចំណេះ​ទូ​ទៅ​ រួមមានជាអាទិ៍​៖ មជ្ឈដ្ឋានសិក្សាដែលមានរចនាសម្ព័ន្ធ ការនិយា​យ​​សាចុះ​សាឡើង​ និង​​ការសម្រួល​ពាក្យ​ពេចន៍​ក្នុង​ការ​​បង្រៀនទៅលើ​កិច្ច​ការ​លំ​ហា​ត់​ធ្វើនៅផ្ទះ និងក្នុងថ្នាក់ ការបន្ថែម​ការណែនាំ​ផ្ទាល់មាត់​ដោយ​មាន​ការ​ណែនាំ​​ជារូបភាព​ ការ​ប្រើ​ប្រាស់​បច្ចេក​ទេសគ្រប់គ្រង​អាកប្ប​កិរិយា ការ​កែ​តម្រូវកាលវិភាគក្នុងថ្នាក់ ការកែសម្រួល​​​ការប្រគល់តេស្ត​ ការ​ប្រើ​ឧប​ករណ៍​ថតសំឡេង ការបង្រៀនដោយមាន​ជំនួយពីកុំព្យូទ័រ និង​ឧបករណ៍​ជំនួយ​សោតទស្សន៍​ផ្សេង​ទៀត សៀវភៅសិក្សាឬសៀវភៅលំហាត់​ដែលមាន​​កែសម្រួល​ ការ​កាត់បន្ថយចំនួនសិស្ស​ក្នុងថ្នាក់​ ការប្រើប្រាស់​ការបង្រៀន​ផ្ទាល់​​មួយទល់នឹងមួយ គ្រូជំនួយ​ក្នុងថ្នាក់រៀន​និង​ឧបករណ៍​កាត់​ត្រា​ ការ​ចូលរួម​របស់ “អ្នកសម្របសម្រួលសេវាកម្ម” ដើម្បីត្រួត​ពិនិ​ត្យការ​អនុវត្ត​កម្ម​​វិធី​​និង​សេវាកម្ម​ពិសេស ការកែសម្រួល​ពេលវេលា​នៃ​កម្មវិ​ធី​ក្រៅ​ការ​សិក្សា (ដូចជាបន្ទប់ទទួលទានអាហារថ្ងៃត្រង់ ចេញលេង និងការអប់​រំកាយ)។

ឧទាហរណ៍ផ្សេងៗទៀត រួមមាន​៖ ការកែសម្រួល​ស្របតាម​កម្មវិធី​សិក្សា​នៅ​ក្នុងថា្នក់អប់រំចំណេះទូទៅ ការផ្ដល់ជំនួយ​ដល់គ្រូអប់រំ​ពិសេស​ចល័ត​​​ ការ​ប​ង្ហាត់​បង្រៀ​នពីការអប់រំពិសេសដល់គ្រូបង្រៀនអប់រំចំណេះទូទៅ កា​រប្រើ​ប្រាស់​​ឧបករណ៍​​ជំនួយដោយ​កុំព្យូទ័រ និងការប្រើប្រាស់បន្ទប់ធនធាន។ 2

  1. 20 U.S.C. Sec. 1401(33); 34 C.F.R. Secs. 300.42 & 300.114.[]
  2. សំណួរ និងចម្លើយទៅលើលក្ខខណ្ឌតម្រូវ​នៃមជ្ឈដ្ឋានដែលមាន​ការរឹ​តបន្តឹង​តិចតួចនៃ​ច្បាប់​  IDEA ក្រសួង​អប់រំ​សហរដ្ឋអាមេរិក ការិយា​ល័​យអប់រំពិសេស និងសេវាកម្មស្ដារនីតិសម្បទា OSEP-95-9, 11/23/94 សំណួរ និងចម្លើយលេខ 3 និង 4។[]