សិទ្ធិ និងសេវាកម្មសម្រាប់កុមារអាយុពីបីឆ្នាំដល់ប្រាំឆ្នាំ ដែលមានផ្តល់ជូនក្រោមច្បាប់ IDEA គឺដូចគ្នាទៅនឹងសិទ្ធិនិងសេវាកម្មសម្រាប់កុមារអាយុប្រាំឆ្នាំដល់ 22 ឆ្នាំដែរ។ យោងតាមច្បាប់ IDEA សេវាកម្មត្រូវតែបំពេញបានតាមតម្រូវការពិសេសរបស់កូនអ្នក ស្របទៅតាមច្បាប់ IDEA។ កម្មវិធី IEP របស់កូនអ្នកត្រូវតែរួមបញ្ចូលនូវសេវាកម្មទាំងនេះ និងរបាយការណ៍ស្តីពីផ្នែកនៃតម្រូវការ។ សេវាកម្មនានាអាចរួមមានជាជាអាទិ៍៖
- ការអង្កេត និងការត្រួតពិនិត្យលើកុមារ
- សកម្មភាពដែលបង្កើតឡើងដើម្បីស្របទៅតាមកម្មវិធី IEP របស់កុមារ និងដើម្បីលើកកម្ពស់ការលូតលាស់របស់កុមារ
- ការពិគ្រោះយោបល់ជាមួយគ្រួសារ គ្រូថ្នាក់មត្តេយ្យសិក្សាកម្រិតទាប និងអ្នកផ្តល់សេវាផ្សេងទៀត
- ជំនួយដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងសេវាកម្មសម្របសម្រួល
- ឱកាសសម្រាប់កុមារក្នុងការលូតលាស់ដើម្បីអភិវឌ្ឈជំនាញក្នុងការលេង និងជំនាញសិក្សាមុនចូលរៀន និងការឲ្យតម្លៃខ្លួនឯង និង
- ការចូលទៅប្រើប្រាស់សម្ភារៈបរិក្ខារដែលសមស្របតាមការលូតលាស់ និងសម្ភារៈពិសេសៗ។ 1 សូមមើល ជំពូក 4 ព័ត៌មានស្តីពីដំណើរការកម្មវិធី IEP។
- Cal. Ed. Code Sec. 56441.3(a).[↩]
