Menu Close

(1.78) តើមានវិធីជំនួសដើម្បីបញ្ចប់វគ្គសិក្សាដែលបានកំណត់ដែរឬទេ?

(1.78) តើមានវិធីជំនួសដើម្បីបញ្ចប់វគ្គសិក្សាដែលបានកំណត់ដែរឬទេ?

បាទ/ចាស។ ក្រុមប្រឹក្សា​អប់រំ​​របស់​មណ្ឌលសិក្សាធិការ​តាមមូលដ្ឋាន​ “ដែលមាន​ការ​ចូល​រួម​យ៉ាងសកម្ម​” របស់ឪពុកម្តាយ អ្នករដ្ឋបាល​ គ្រូនិង​សិស្ស​ គប្បី​ប្រើប្រាស់​វិធី​ជំនួស​សម្រាប់សិស្ស​បញ្ចប់វគ្គសិក្សា​ដែលបាន​កំណត់នោះ​។ (វគ្គសិក្សា​ដែលបានកំណត់​ មានន័យថា​ចំនួន​មេរៀន​ឬ​វគ្គសិក្សា​អប្ប​បរ​មា​ដែល​សិស្ស​ត្រូវ​បំពេញ​​នៅក្នុង​​ ឬផ្នែក​នៃ​មុខវិជ្ជា​ផ្សេងៗ​​ ដើម្បី​​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​)។ នេះ​អាចរួមមាន៖ ការបង្ហាញ​ជាក់ស្តែងនូវ​ជំនាញ ​និង​សមត្ថភាព បទពិ​សោធការងារ​ដែលបាន​គ្រប់គ្រង​ ឬ​បទពិសោធក្រៅសាលា​​ផ្សេងទៀត ថ្នា​ក់អប់រំ​បច្ចេកទេស​​ជំនាញ​អាជីព វគ្គសិក្សា​ផ្តល់ជូនដោយ​មជ្ឈមណ្ឌល ឬ​ក​ម្មវិធី​មុខងារវិជ្ជាជីវៈក្នុងតំបន់​​ ការសិក្សា​អន្តរជំនាញ ការសិក្សា​ឯករាជ្យ​ និង​ក្រេឌីត​ទទួលបាន​នៅ​មហាវិទ្យាល័យ ឬ​សាកលវិទ្យាល័យ​។​​ ​​ 1

ប្រសិនបើក្រុមការងារ​ IEP មាន​វគ្គ​សិក្សា​លក្ខណៈបុគ្គល​​សម្រាប់សិស្ស​ណា​ម្នាក់ វគ្គសិក្សា​នោះ​ត្រូវក្លាយជា ​​“វគ្គសិក្សា​ដែលបានកំណត់​” សម្រាប់​បំពេញតាម​លក្ខខណ្ឌតម្រូវ​បញ្ចប់ការសិក្សា​។ 2 មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​គូរតែ​​រួមបញ្ចូល​នូវ​សេចក្តី​បញ្ជាក់​ជាលាយក្ខណ៍អក្សរ​នៅក្នុង​កម្ម​វិធី IEP ថា​វគ្គ​សិក្សាលក្ខណៈបុគ្គល​បំពេញ​​បានតាមលក្ខខណ្ឌតម្រូវ​នោះ​។​

សិស្ស​ក៏ត្រូវ​ទទួលបានការអនុញ្ញាតផងដែរ​ក្នុងការចូលរួម​ធ្វើតេស្ត​ CAASPP ដោយមានការសម្របសម្រួល​​ដែល​មិន “ធ្វើឲ្យមានការកែប្រែ​ជាមូលដ្ឋានទៅលើ​អ្វីដែល​ការ​ប្រឡង​នោះធ្វើការវាស់ស្ទង់ ឬ​មានឥទ្ធិពល​ទៅលើ​ភាព​ប្រហាក់​ប្រហែល​គ្នា​នៃ​ពិន្ទុ​”។ ទាំងនេះ​ក៏ត្រូវតែបញ្ជាក់ផងដែរ​​នៅក្នុងកម្មវិធី​ IEP ឬ​ផែនការ​ 504 របស់​សិស្ស​។​

  1. Cal. Ed. Code Sec. 51225.3(b).[]
  2. Cal. Ed. Code Secs. 51225.3(b) & 56345(b)(1).[]