សិស្សម្នាក់ដែលអាចមានបញ្ហាសិក្សារៀនសូត្រអាចនឹងមិនចាត់ទុកថាមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេសទេ ដោយសារតែគាត់មិនមានភាពសមស្របទៅនឹងប្រភេទចំណាត់ថ្នាក់មួយស្តីពីសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស និង/ឬដោយសារតែបញ្ហាសិក្សារៀនសូត្ររបស់គាត់ មិនមានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីឲ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាកម្មអប់រំពិសេស។ ប៉ុន្តែសិស្សម្នាក់អាចមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស និងការកែសម្រួលកម្មវិធីនៅក្រោមច្បាប់សហព័ន្ធស្តីពីការប្រឆាំងនឹងការរើសអើងដែលបានបង្កើតឡើងដើម្បីគាំទ្រយ៉ាងសមស្របចំពោះស្ថានភាពរបស់គាត់ ដើម្បីបំពេញបានតាមតម្រូវការរបស់គាត់ឲ្យបានគ្រប់គ្រាន់ដូចគ្នាទៅនឹងសិស្សមិនពិការផងដែរ។ ច្បាប់នេះត្រូវបានស្គាល់ជាទូទៅថាច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973 ផ្នែក 504។ [29 U.S.C. Sec. 794 (ការអនុវត្តបទប្បញ្ញត្តិនៅចំណុច 34 C.F.R. Secs. 104.1 និងផ្នែកបន្តបន្ទាប់)។] សូមមើល ជំពូក 16 ព័ត៌មានស្ដីពីផ្នែក 504 និងការរើសអើងដោយសារពិការភាព។
ការទទួលបានសិទ្ធិនៅក្នុងផ្នែក 504 គឺមិនផ្អែកទៅលើការវិភាគលើពិការភាពតាមប្រភេទចំណាត់ថ្នាក់ទេ។ ផ្ទុយទៅវិញ ការការពារនៅក្នុងផ្នែក 504 គឺមានផ្តល់ជូនដល់សិស្សដែលអាចចាត់ទុកថា “មានពិការភាព” ពាក់ព័ន្ធនឹងផ្នែកមុខងារ។ សិស្សទាំងនេះ ត្រូវតែ៖
- មានការចុះខ្សោយផ្នែករាងកាយនិងផ្លូវចិត្ត ដែលដាក់កម្រិតយ៉ាងធ្ងន់ធ្ងរទៅលើសកម្មភាពសំខាន់ៗក្នុងជីវិត (ដូចជាការសិក្សាជាដើម)
- មានប្រវត្តិធ្លាប់មានការចុះខ្សោយណាមួយ ឬ
- ត្រូវបានចាត់ទុកថាមានការចុះខ្សោយណាមួយ។ [សូមមើល 34 C.F.R. Sec 104.3(j) សម្រាប់និយមន័យបន្ថែម។] សម្រាប់ព័ត៌មានបន្ថែមស្តីពី សិទ្ធិទទួលបាន សូមមើលជំពូក 3 និងជំពូក 16។
