ប្រសិនបើក្រុមការងារកម្មវិធី IEP សង្ស័យថាសិស្សម្នាក់អាចត្រូវការការព្យាបាលដោយការងារ ឬការព្យាបាលដោយចលនា ដោយសារទាំងហេតុផលវេជ្ជសាស្ត្រ និងហេតុផលអប់រំ នោះក្រុមការងារត្រូវបញ្ជូនគាត់ទៅកាន់ផ្នែកសេវា CCS សម្រាប់ការវាយតម្លៃលើការព្យាបាល OT ឬ PT។ 1 មានតែសិស្សដែលត្រូវបានបញ្ជូនទៅកាន់ផ្នែកសេវា CCS ដែលពួកគេត្រូវបានរកឃើញថាមានតម្រូវការសម្រាប់ការព្យាបាលទាំងនេះណាមួយ ដោយសារហេតុផលវេជ្ជសាស្រ្តនោះប៉ុណ្ណោះ ទើបទទួលបានសេវាកម្មពីផ្នែកសេវា CCS។ ប្រសិនបើក្រុមការងារកម្មវិធី IEP មិនគិតថាមានតម្រូវការផ្នែកវេជ្ជសាស្ត្រចំពោះការព្យាបាល ឬប្រសិនបើបន្ទាប់ពីការវាយតម្លៃហើយ ផ្នែកសេវា CCS មិនជឿជាក់ថាសិស្សត្រូវការការព្យាបាលនោះទេដោយហេតុផលវេជ្ជសាស្រ្ត នោះសិស្សនឹងទទួលការព្យាបាលពីបុគ្គលិករបស់សាលា ប្រសិនបើវាមានភាពចាំបាច់ខាងផ្នែកអប់រំ។ 2
