ក្រោមបទប្បញ្ញត្តិរបស់រដ្ឋ សិស្សម្នាក់ “នៅពេលឆ្លងនូវជំងឺឆ្លង ឬឆ្លងមេរោគអាចនឹងមិនបន្តសិ្ថតនៅក្នុងសាលារៀនសាធារណៈទៀតនោះទេ។” 1 ប៉ុន្តែ គោលនយោបាយរបស់មណ្ឌលសិក្សាធិការដែលបដិសេធការបង្រៀនតាមផ្ទះ ឬការចូលរៀននៅសាលាចំពោះសិស្សដែលមានជំងឺឆ្លង ដោយសារមូលហេតុមានហានិភ័យចំពោះអ្នកដទៃ នឹងត្រូវបានត្រួតពិនិត្យដោយយកចិត្តទុកដាក់ដោយតុលាការ។ យ៉ាងហោចណាស់តុលាការមួយ បានជឿជាក់ថាកត្តាទាំងនេះ ត្រូវយកមកពិចារណា៖
- តើហានិភ័យមានកម្រិតខ្លាំងប៉ុនណាឲ្យប្រាកដ ពាក់ព័ន្ធនឹងលក្ខណៈដែលជំងឺនេះត្រូវបានចម្លង
- រយៈពេលនៃហានិភ័យ
- តើហានិភ័យមានកម្រិតខ្លាំងប៉ុនណាពាក់ព័ន្ធនឹងផលវិបាកនៃការឆ្លងជំងឺ
- លទ្ធភាពដែលអាចចម្លងជំងឺ និង
- វិធានការសមស្របដែលអាចយកមកអនុវត្តដើម្បីកាត់បន្ថយហានិភ័យ។ 2
