Menu Close

(1.17) តើករណី​តុលាការ​កំពូលក្នុងសំណុំរឿង Endrew F. ជាអ្វី? ហេតុអ្វី​បាន​ជា​វាជា​ការសម្រេចចិត្តផ្នែកអប់រំ​ពិសេស​សំខាន់​ដ៏សំខាន់​?

(1.17) តើករណី​តុលាការ​កំពូលក្នុងសំណុំរឿង Endrew F. ជាអ្វី? ហេតុអ្វី​បាន​ជា​វាជា​ការសម្រេចចិត្តផ្នែកអប់រំ​ពិសេស​សំខាន់​ដ៏សំខាន់​?

Endrew F. សំដៅដល់​ការសម្រេចចិត្ត​របស់​តុលា​ការកំពូល ឆ្នាំ ​2017 ដែល​បានបញ្ជាក់ច្បាស់​អំពីស្តង់ដារ​អប់រំ​សាធារណៈ​​​សមស្រប​ឥតគិតថ្លៃ​ (FAPE) ក្រោមច្បាប់​ IDEA។​  ឈ្មោះពេញនៃ​សំណុំរឿង​នេះ​ គឺ Endrew F. v. Douglas County School District, 137 S. Ct. 988 (U.S. 2017)។​

សំណុំរឿងនេះ​ មាន​ជាប់ពាក់ព័ន្ធនឹង​កុមារមានជំងឺ​អូទីសឹមម្នាក់ ឈ្មោះ Endrew ដែលបានចុះ​ឈ្មោះ​ចូលរៀន​នៅ​សាលារៀនសាធារណៈ​នៅក្នុង​រដ្ឋ​ Colorado ពី​ថ្នាក់មត្តេយ្យកម្រិតទាប​រហូតដល់​ថ្នាក់ទីបួន​។​  ទោះបីជា​​គាត់​បានទទួល​កម្មវិធីអប់រំលក្ខណៈបុគ្គល (IEP) ​ថ្មីមួយ​ជារៀង​រាល់ឆ្នាំក៏ដោយ ប៉ុន្តែ​កម្មវិធី​ IEP មិន​មាន​លក្ខណៈដូចគ្នាទូទៅ​ច្រើន​នៅ​ក្នុង​​គោលដៅ និង​សេវាកម្ម​នោះទេ​។​  Endrew មិនមាន​ការរីកចម្រើន​ផ្នែកអប់រំ និង​ផ្នែ​កមុខងារ​នោះទេ​។

នៅពេលមណ្ឌលសិក្សាធិការ​បានបង្កើត​កម្មវិធី IEP មួយឡើង សម្រាប់​ឆ្នាំ​សិក្សា​ថ្នាក់ទីប្រាំ​របស់​ Endrew​ ពេលនោះ​កម្មវិធី​ IEP ដែល​បាន​ផ្តល់​ជូន​ជា​ការអប់រំ​ FAPE ជាថ្មីម្តង​ទៀត គឺ​មានភាព​ស្រដៀង​គ្នា​ទៅនឹង​កម្មវិធី​ IEP របស់​គាត់​​​ពីមុន​។​  នៅពេលនេះ ឪពុកម្តាយ​របស់គាត់​បានបដិសេធ​ការផ្តល់ជូននោះ ហើយ​បានផ្លាស់​​ Endrew ចេញពី​សាលារៀន​សាធារណៈ​។​ ពួកគេបាន​ដាក់​គាត់​ទៅក្នុង​សាលារៀន​សម្រាប់កុមារ​ដែល​មាន​ជំងឺ​អូទី​សឹម​​។​ គាត់ចាប់ផ្តើម​មានការរីកចម្រើន​ខ្លាំង​ទាំងក្នុង​លទ្ធផលសិក្សា និង​ជំ​នា​ញ​​សម្រប​ខ្លួន​​។​

ឪពុកម្តាយ​របស់ Endrew ស្វែងរក​ការទូទាត់សំណង​​ហិរញ្ញវត្ថុ​សម្រាប់​ថ្លៃ​ចំ​ណាយ​លើកន្លែងរៀននៅក្នុង​សាលារៀនឯកជន​នោះ​ ដោយ​កា​រ​ដាក់​ពាក្យ​សុំ​សវនាការ​រដ្ឋបាល​តាមនីតិវិធីត្រឹមត្រូវតាមច្បាប់​។  ពួកគេបាន​បញ្ជាក់​អះអាងថាកន្លែងរៀន​ថ្មី​នេះ គឺ​ចាំបាច់​សម្រាប់​ Endrew ក្នុងការទទួលបាន​ការអប់រំ​ FAPE។​

សេចក្តីសម្រេច​លើសវនាការ​ផ្នែករដ្ឋបាល​ត្រូវបានរកឃើញ​ថាប្រឆាំង​​ទៅនឹ​ង​ភាគី​ឪពុក​ម្តាយ​ ដោយ​បានសន្និដ្ឋានថា​ការ​ផ្តល់​ជូន​កម្មវិធី​ IEP រប​ស់​មណ្ឌល​សិក្សា​ធិការ​ គឺមានភាព​សមស្រប។ ឪពុកម្តាយ​បានប្តឹង​ឧទ្ធរណ៍​ទៅកាន់​តុលា​មណ្ឌល​សិក្សាធិការ​សហព័ន្ធ ប៉ុ​ន្តែ​​តុលាការ​បានទទួលយក​សេចក្តីសម្រេច​សវនាការនោះ​។​​ បន្ទាប់មក ឪពុកម្តាយ​ប្តឹង​ឧទ្ធរណ៍​ទៅកាន់តុលាការឧទ្ធរណ៍​​មណ្ឌល​ទីដប់ (Tenth Circuit Court of Appeal)។ ការប្ដឹងឧទ្ធរណ៍នេះ​ក៏មិនទទួលបានជោគជ័យដែ​រ។​ តុលាការមណ្ឌលទីដប់ (Tenth Circuit) បាន​សម្រេ​ច​ថា​កម្មវិធី​ IEP គឺមាន​ភាព​សមស្របក្រោមច្បាប់​ IDEA ប្រសិន​បើ​​វាត្រូវបានរៀបចំឡើង​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​អប់រំ​ “បន្តិចបន្តួច​ប៉ុណ្ណោះ​ ”។​ តុលាការបន្តរកឃើញ​ថា​ Endrew មិនត្រូវបានបដិសេធ​លើសេវាកម្ម​ FAPE ទេ ដោយសារតែ​កម្មវិធី​ IEP របស់គាត់​បាន​បង្កើត​​ឡើង​យ៉ាងគ្រប់​គ្រាន់​​ដើម្បី​ជំរុញ​ឲ្យ​គាត់​មានការរីកចម្រើនខ្លះ​ៗ​ ហើយថា​នោះគឺជា​ការ​គ្រប់​​គ្រាន់​នៅក្រោម​ស្តង់ដារ​ដែល​បានបង្កើត​ឡើងដោយតុលាការ​កំពូល​សហ​​រដ្ឋអាមេរិកនៅក្នុងសំណុំរឿង Board of Education of Hendrick Hudson Central School District v. Rowley, 458 U.S.C. 176 (U.S. 1982)។​ Rowley គឺជាករណី​ទីមួយ​ដែល​នៅក្នុងករណីនេះ​ តុលាការ​កំពូល​បាន​សម្រេច​​លើ​អង្គសេចក្តីនៃច្បាប់​ IDEA។

ឪពុកម្តាយរបស់​ Endrew បាននាំយក​បណ្តឹងឧទ្ធរណ៍​របស់ពួកគេ​ទៅកាន់​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​។ នៅក្នុងសេចក្តីសម្រេច​លើ​ចំណុចគោល​ តុលាការជាន់ខ្ពស់​បាន​យល់ស្រប​ជាមួយ​ឪពុកម្តាយ​របស់​ Endrew។​ តុលាការនេះ​បាន​ច្រានចោល​ដាច់អហង្ការ​ទៅលើ​ស្តង់ដាររបស់តុលាការ​ម​ណ្ឌ​​លទី​ដប់​ដោយបាន​បញ្ជាក់ថា​កម្មវិធី​អប់រំ​បានផ្តល់​ឲ្យសិស្ស​ម្នាក់នូវ​ការ​រីកចម្រើន​ “បន្តិចបន្តួចប៉ុណ្ណោះ​​ ” ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ អាច​​ “ពិបា​ក​​និយាយ​​​​​បាន​ថាជាការ​ផ្តល់ឲ្យ​នូវ​ការ​អប់រំ​នោះណាស់​”។​ យោងតាមតុលាការ​ ស្តង់ដារត្រឹមត្រូវ​នៃ​ការអប់រំ​ FAPE នោះគឺ​​ (មិនថា​មណ្ឌលសិក្សា​ធិការមួយ​បាន​ផ្តល់​ជូន​ឬអត់​នោះ​ទេ​) “កម្មវិធី​ IEP ផ្តោត​យ៉ា​ង​​​​សមស្រប​ក្នុងការ​ជំរុញ​ឲ្យកុមារម្នាក់​មានការរីកចម្រើន​​សមស្រប​ពាក់ព័ន្ធនឹង​​​​ស្ថានភាព​​របស់​កុមារនោះ​”។​ តុលាការ​កំពូល​បាន​កត់សម្គាល់ឃើញ​ថា​ច្បាប់​ IDEA មានគោលបំណង​អ​ប់​រំ​កុមារ​នៅគ្រប់​ផ្នែក​ទាំងអស់​នៃ​ក្របខណ្ឌ​ពិការភាព​ ហេតុដូច្នេះ​ ការ​រីកចម្រើនសមស្រប​នេះ​ គឺ​ពឹងផ្អែកលើស្ថានភាព​ជាក់លាក់​របស់សិស្ស​ មុខងារ​បច្ចុប្បន្ន​ និង​តម្រូវការ​អប់រំជាក់លាក់​របស់ពួកគេ។ ទោះយ៉ាង​ណាក៏ដោយ កុមារត្រូវតែ​មានឱកាស​ក្នុង​ការ​បំពេញ​តាម​គោល​ដៅ​លំបាក​ និង​ទាមទារឲ្យ​ខិតខំ​ប្រែងតាម​រយៈ​កម្មវិធី IEP របស់គាត់។​ 1

  1. សូមមើល Endrew F. 137 S. Ct. at 990.[]