Menu Close

(1.35) តើមណ្ឌលសិក្សាធិការ​​មានការទទួលខុសត្រូវចំពោះការផ្តល់​ឲ្យ​សិស្ស​​ម្នាក់នូវ​អ្នកជំនាញ​អមវិជ្ជាវីវៈ (អ្នកជំនួយ​ផ្នែក​អប់រំ​​) ដែរឬទេ?

(1.35) តើមណ្ឌលសិក្សាធិការ​​មានការទទួលខុសត្រូវចំពោះការផ្តល់​ឲ្យ​សិស្ស​​ម្នាក់នូវ​អ្នកជំនាញ​អមវិជ្ជាវីវៈ (អ្នកជំនួយ​ផ្នែក​អប់រំ​​) ដែរឬទេ?

មណ្ឌលសិក្សាធិការ ត្រូវតែ​ផ្តល់​នូវ​អ្នក​ជំនាញអមវិជ្ជាជីវៈ​ម្នាក់ ប្រសិនបើ​កូនរបស់អ្នក​ត្រូវការ​អ្នកផ្តល់​ជំនួយ​ណាម្នាក់​ដើម្បី​ទទួលបានអត្ថប្រយោជន៍​ពីការ​អប់រំ​របស់គាត់ រួមទាំង​ស្ថានភាព​នានា​​ដែល​កូនរបស់អ្នក​ត្រូវ​ការ​អ្នក​ផ្តល់​ជំនួយ​​ម្នាក់​​នៅ​ក្នុង​ថ្នាក់រៀនធម្មតា​ផងដែរ​។​ មណ្ឌល​សិក្សាធិការ មានភារកិច្ច​ក្នុងការអប់រំ​សិស្ស​ផ្នែ​ក​អប់រំពិសេស​ ក្នុងកម្រិត​មួយ​សមស្រប​ជា​អតិបរមា​ ជាមួយ​នឹង​​មិត្ត​​រួមថ្នាក់របស់ពួកគេ​។​ [34 C.F.R. Secs. 300.114 & 300.115.]

ឧទាហរណ៍ អ្នកផ្តល់ជំនួយ​​វិជ្ជាជីវៈម្នាក់ អាច​តម្រូវ​ឲ្យជួយ​ដល់​សិស្ស​ម្នាក់ដែលមាន​ពិការភាព​រាងកាយសំខាន់ៗ​ អនុវត្ត​កិច្ច​ការអប់រំ (ដូចជា​ការកត់​ត្រា​ជាដើម) ឬ​តម្រូវ​ឲ្យ​ជួយ​នៅក្នុងកម្មវិធី​គ្រប់គ្រងអាកប្បកិរិយា​ណាមួយ​ សម្រាប់​​សិស្ស​ម្នាក់ដែលមានបញ្ហា​ផ្នែ​ក​​រាងកាយសំខាន់ៗ​។​

ដូចដែលខ្លួន​អនុវត្ត​​សម្រាប់អ្នក​ផ្តល់សេវា​កម្មពាក់ព័ន្ធដែរ នាយកដ្ឋានអប់រំ​ CDE ត្រូវតែ​ “បង្កើត​ និង​ថែរក្សា” លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ដើម្បី​ធានា​ថា​អ្នកជំនាញ​អមវិជ្ជាជីវៈ បាន​ត្រៀមខ្លួន​យ៉ាង​សមស្រប និង​គ្រប់គ្រាន់​ជាមួយ​នឹង “​ចំណេះដឹង​ និង​ជំនាញ​លើខ្លឹមសារ​កម្មវិធី​” ដែលត្រូវ​បម្រើ​ទៅដល់​កុមារ​ដែល​មានពិការភាព​។ លក្ខណៈសម្បត្តិទាំង​នេះ​ ត្រូវ​តែ​មាន​ភាព​ស៊ីចង្វាក់​គ្នា​ជាមួយ​លិខិតបញ្ជាក់​ដែល​ទទួលស្គាល់ដោយរដ្ឋ អាជ្ញាបណ្ណ​ ការ​ចុះ​បញ្ជី ឬ​លក្ខខណ្ឌ​តម្រូវ​ជំនាញ​វិជ្ជាជីវៈ​​ប្រហាក់ប្រហែល​គ្នាផ្សេងទៀត​ សម្រាប់​អ្នកជំនាញអម​​វិជ្ជាជីវៈ។​ លក្ខខណ្ឌ​តម្រូវទាំងនេះ មិន​អាច​មាន​ការលើកលែង​សម្រាប់​អ្នកជំនាញ​អមវិជ្ជាជីវៈ​ណាម្នាក់ ដោយផ្អែកលើមូលដ្ឋាន​នៃ​ភាព​បន្ទាន់​​ បណ្តោះ​អាសន្ន ឬ​ក្នុងរយៈពេលខ្លី​នោះទេ​។​ [34 C.F.R. Secs.300.156(a) & (b).]