Menu Close

(1.10) ប្រសិនបើខ្ញុំមិន​យល់ស្រប​ចំពោះ​ការវាយតម្លៃ​របស់​មណ្ឌល​សិក្សា​ធិ​ការ តើខ្ញុំអាច​ស្នើសុំឲ្យ​មណ្ឌលសិក្សាធិការ​បង់ថ្លៃការ​វាយតម្លៃដោយ​​ឯក​រាជ្យ​ណាមួយ​បានដែរឬទេ​?

(1.10) ប្រសិនបើខ្ញុំមិន​យល់ស្រប​ចំពោះ​ការវាយតម្លៃ​របស់​មណ្ឌល​សិក្សា​ធិ​ការ តើខ្ញុំអាច​ស្នើសុំឲ្យ​មណ្ឌលសិក្សាធិការ​បង់ថ្លៃការ​វាយតម្លៃដោយ​​ឯក​រាជ្យ​ណាមួយ​បានដែរឬទេ​?

បាទ/ចាស។ ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹង​ការវាយតម្លៃ​របស់មណ្ឌល​សិក្សា​ធិ​ការទេ អ្នកត្រូវតែ​​សុំ​ឲ្យមណ្ឌលសិក្សាធិការ​ឲ្យ​បាន​​​ច្បាស់​លាស់​​ (យកល្អ​ត្រូវ​ធ្វើ​ឡើង​ជាលាយលក្ខណ៍អក្សរ​ដើម្បី​រៀបចំឯកសារ​កាលវេលានៃ​សំណើ​នោះ​) ដើម្បី​បង់​ថ្លៃការវាយ​តម្លៃ​​ផ្នែកអប់រំដោយ​ឯករាជ្យ​ (IEE)។​ ជា​ការសំខាន់បំផុត​ដែលអ្នកត្រូវបញ្ជាក់​សំណើរបស់អ្នក​ជាទម្រង់​នៃ​ កា​រ​មិន​យល់ស្រប​ ជាមួយ​នឹង​ការវាយតម្លៃ​ជាក់​លាក់​​ណាមួយ។

នៅពេលដែល​មណ្ឌលសិក្សាធិការ​ទទួលបាន​សំណើសុំ​វាយ​តម្លៃ​ IEE របស់​អ្នក ម​ណ្ឌលសិក្សាធិការមាន​ជម្រើស​តែពីរយ៉ាងប៉ុណ្ណោះ​៖ ផ្តល់មូលនិធិដល់ IEE ឬដាក់ពាក្យបណ្ដឹងសុំ​នីតិវិធីត្រឹម​ត្រូវតាម​ច្បា​ប់ ដើ​ម្បី​ប​ញ្ជា​ក់នៅក្នុងសវនាការថាការវាយតម្លៃ​របស់ខ្លួនគឺ​សម​ស្រ​ប។ ប្រសិនបើអ្នកស្នើសុំការវាយតម្លៃ​ IEE មណ្ឌលសិក្សាធិការ​អាច​សួរ​អ្នក​ថា​តើ​ហេតុអ្វីបានជា​អ្នក​មិនយល់ស្រប​ជាមួយ​នឹង​ការវាយតម្លៃ​របស់​មណ្ឌ​ល​សិក្សាធិការ​។  មណ្ឌលសិក្សាធិការ​មិនអាចតម្រូវឲ្យអ្នក​ផ្តល់ការពន្យល់បានទេ​។

ក្រោមបទប្បញ្ញត្តិសហព័ន្ធ មណ្ឌលសិក្សាធិការត្រូវតែ​ឆ្លើយតបនឹង​សំណើ​រប​ស់អ្នកសម្រាប់​ការវាយ​តម្លៃ​ IEE “ដោយ​​គ្មានការពន្យារពេល​​មិន​សម​ស្រប​​” នោះទេ​។​ មណ្ឌលសិក្សាធិការ​មិនត្រូវ “ពន្យារ​ពេលមិនសមស្រប​” នៅក្នងការ​ផ្តល់​ការ​វាយតម្លៃ​ IEE ឬដាក់បណ្តឹង​សម្រាប់​នីតិវិធីត្រឹមត្រូវតាមច្បាប់​។ ប្រសិនបើ​មាន​ការ​ពន្យារពេលអនុវត្ត​សកម្មភាពណាមួយ នោះ​មណ្ឌ​ល​សិក្សា​ធិការ​មិនបាន​គោរពតាមតាមច្បាប់​ទេ​។​ អ្នក​អាច​ដាក់ពាក្យបណ្តឹងពីបទអនុលោមភាព​ ដើម្បី​សុំ​ឲ្យក្រសួង​ CDE ធ្វើការកំណត់​ថាតើ​មណ្ឌល​សិក្សា​ធិការ​​​គប្បី​ត្រូវ​ផ្តល់ថវិកា​សម្រា​ប់​ការវាយ​តម្លៃ​ IEE ក្នុង​ស្ថានភាព​ទាំងនោះដែរឬអត់​។ 1

  1. 34 C.F.R. 300.502(b); Cal. Ed. Code Sec. 56329 (b) & (c).[]