Menu Close

(1.77) តើមានលក្ខខណ្ឌ​តម្រូវអ្វីខ្លះ​​សម្រាប់ការទទួលបានសញ្ញា​បត្រ​បញ្ចប់​​ការ​សិក្សានៅវិទ្យាល័យ​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា?

(1.77) តើមានលក្ខខណ្ឌ​តម្រូវអ្វីខ្លះ​​សម្រាប់ការទទួលបានសញ្ញា​បត្រ​បញ្ចប់​​ការ​សិក្សានៅវិទ្យាល័យ​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា?

សិស្សវិទ្យាល័យ​សាធារណៈធម្មតា​ទាំងអស់ ត្រូវ​តែបំពេញនូវអ្វីដែលគេ​ហៅថា “វគ្គសិក្សាដែល​បានកំណត់​” ។ វគ្គសិក្សាដែល​បានកំណត់​ គឺជាបញ្ជី​រាយនាម​វគ្គសិក្សាចំនួន 13 ដែលរដ្ឋបាន​តម្រូវ​សម្រាប់ការទទួលបាន​សញ្ញាបត្រ​។ វាមានដូចខាងក្រោម៖

  1. វគ្គសិក្សាភាសាអង់គ្លេសចំនួនបី​
  2. វគ្គសិក្សាគណិតវិទ្យាចំនួនពីរ​ (រួមទាំងពិជគណិត I)
  3. វគ្គសិក្សាវិទ្យាសាស្ត្រសង្គមចំនួនបី​ (ប្រវត្តិសាស្ត្រ​​ និងភូមិសាស្ត្រ​​សហរដ្ឋអាមេរិក ប្រវត្តិសាស្រ្តពិភពលោក វប្បធម៌ និងភូមិវិទ្យា​ ហើយ​មួយឆមាសម្តង​ សិក្សា​​អំពី​រដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់អាមេរិក​)
  4. វគ្គសិក្សាវិទ្យាសាស្ត្រចំនួនពីរ (ជីវវិទ្យា​ និងរូបវិទ្យា)
  5. វគ្គសិក្សាអប់រំកាយចំនួនពីរ​
  6. វគ្គសិក្សាភាសាបរទេស ឬសិល្បៈសោទស្សន៍​និងការ​សម្តែង ឬការអប់រំបច្ចេកទេស

[Cal. Ed. Code Sec. 51224.5 and 51225.3.]

មណ្ឌល​សិក្សាធិការ ត្រូវតែធានាថាសិស្ស​បញ្ចប់វគ្គសិក្សាដែលបានកំណត់មុនពេល​ទទួល​សញ្ញាប​ត្រ ប៉ុន្តែ មណ្ឌល​សិក្សាតាមមូលដ្ឋាន អាចបន្ថែមនូវលក្ខខណ្ឌ​តម្រូវ​ទាំងនេះបាន។ [Cal. Ed. Code Sec. 51225.3(a)(1)&(2).] អ្នកគួរទាក់ទងមណ្ឌល​សិក្សាការនៅតាមមូលដ្ឋានរបស់អ្នក ដើម្បីស្វែងយល់ថាតើមានវគ្គសិក្សាបន្ថែម ឬ​លក្ខខណ្ឌ​តម្រូវ​ផ្សេងទៀតដែរឬទេ​ ដូចជាគម្រោង​ស្រាវជ្រាវនៅ​វិទ្យាល័យ​​​ (Senior Project) ដែល​អនុវត្ត​នៅ​ក្នុង​មណ្ឌលសិក្សា​របស់​​អ្នក​។