Menu Close

(1.64) តើសេវាកម្ម​ពាក់ព័ន្ធនឹងអន្តរទីភ្នាក់ងារជាអ្វី​?

(1.64) តើសេវាកម្ម​ពាក់ព័ន្ធនឹងអន្តរទីភ្នាក់ងារជាអ្វី​?

ជាជាងឲ្យមណ្ឌលសិក្សាធិការទទួលខុសត្រូវចំពោះសេវាកម្មសុខភាពជាក់លាក់មួយចំនួន សភា​បាន​សម្រេច​ចុះ​​កិច្ចព្រមព្រៀងអន្តរទីភ្នាក់ងារ​ជា​មួយទីភ្នាក់ងាររដ្ឋផ្សេងទៀតដើម្បីផ្តល់សេវាកម្មទាំងនេះ​ដល់សិស្ស។ សេវាកម្មពាក់ព័ន្ធនឹងអន្តរទីភ្នាក់ងារបឋម គឺការព្យាបាលដោយចលនា​ និ​ងការព្យាបាលដោយការងារ (PT/OT) ដែល​ផ្តល់ជូន​ដោយ​សេវាកម្ម​កុមាររដ្ឋកាលីហ្វ័រញ៉ា (California Children’s Services, CCS) ។

សេវាកម្មពាក់ព័ន្ធនឹងអន្តរទីភ្នាក់ងារទាំងនេះសម្រាប់ការអប់រំពិសេសត្រូវបានដាក់បញ្ចូលនៅក្នុងច្បាប់របស់រដ្ឋជាសេចក្តីស្នើច្បាប់របស់សភា (AB) 3632 ហើយត្រូវបានចងក្រងទៅជាច្បាប់។ ជួនកាលគេហៅថាជាសេវាកម្ម “សេចក្តីស្នើច្បាប់របស់សភា (AB) 3632” ឬសេវាកម្ម “ច្បាប់រដ្ឋកាលីហ្វ័រញ៉ា ជំពូកទី 26.5”។ ច្បាប់ AB 3632 នឹង​ត្រូវបានប្រើប្រាស់​ក្នុងករណីសំដៅដល់​សេវាកម្ម​ពា​ក់​ព័ន្ធ​​អន្តរទីភ្នាក់ងារ​​នៅក្នុងសៀវភៅ​ណែនាំ​នេះ​។