Menu Close

(1.23) តើកិច្ច​ប្រជុំ​កម្មវិធី​ IEP ត្រូវបាន​រៀបចំឡើង​ប៉ុន្មានដង?

(1.23) តើកិច្ច​ប្រជុំ​កម្មវិធី​ IEP ត្រូវបាន​រៀបចំឡើង​ប៉ុន្មានដង?

កិច្ចប្រជុំកម្មវិធី​ IEP ត្រូវតែ​រៀបចំឡើង​យ៉ាង​ហោចណាស់​ម្តង​ក្នុងមួយឆ្នាំ​។ ម្យ៉ាង​ទៀត​ កិច្ចប្រជុំ IEP ត្រូវតែ​រៀបចំឡើង​ នៅពេល​សិស្ស​ណាម្នាក់​បានទទួល​ការវាយតម្លៃ​លើកដំបូង​ នៅពេល​គាត់​​បង្ហាញ​នូវ​កង្វះវឌ្ឍនភាព​តាមការរំពឹងទុក ឬ​នៅពេល​ឪពុកម្តាយ​ ឬ​គ្រូស្នើសុំ​កិច្ច​ប្រជុំ​ណា​មួយដើម្បី​បង្កើត​ ពិនិត្យ និង​កែសម្រួល​ឡើង​វិញនូវ​កម្មវិធីអប់រំ​សម្រាប់​បុគ្គលរបស់សិស្ស​។ កិច្ច​ប្រជុំ​កម្មវិធី​ IEP ក៏អាច​រៀបចំឡើង​ផងដែរ​ នៅពេលដែលសិស្ស​​ទទួលបាន​ការវាយតម្លៃ​ផ្លូវការ​ថ្មីមួយ​។ [Cal. Ed. Code Sec. 56343.] អ្នកគួរតែ​ស្នើសុំ​កិច្ច​ប្រជុំ​ក្រុមការងារ​កម្មវិធី IEP ក្រោយ​ពេល​វាយតម្លៃ​ថ្មីម្តងៗ។​  ទាំងច្បាប់​សហព័ន្ធ និង​ច្បាប់រដ្ឋ គ្មានច្បាប់ណាមួយ​កំណត់​ចំនួន​កិច្ច​ប្រជុំកម្មវិធី​ IEP ដែលអ្នក​អាច​ស្នើសុំ​ក្នុងមួយឆ្នាំ​នោះទេ​។