បាទ/ចាស។ គ្រប់បញ្ញត្តិនៃច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋទាំងអស់អនុវត្តចំពោះសិស្សដែលមានអាយុចាប់ពី 3 ឆ្នាំឡើងទៅ ដែលរួមបញ្ចូលនូវសិស្សអប់រំពិសេសដែលគ្រប់អាយុចូលរៀនថ្នាក់មត្តេយ្យកម្រិតទាបផងដែរ។ សិស្សថ្នាក់មត្តេយ្យកម្រិតទាបក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន “កន្លែងរៀនជំនួស…ដើម្បីបំពេញតម្រូវការរបស់កុមារដែលមានពិការភាព…ផងដែរ” 1 ដូច្នេះ សិស្សថ្នាក់មត្តេយ្យកម្រិតទាបអាចទទួលបានការបង្រៀននៅក្នុងថ្នាក់ចំណេះទូទៅ ថ្នាក់រៀនពិសេស សាលារៀនពិសេស ការបង្រៀននៅផ្ទះ និងការបង្រៀននៅក្នុងមន្ទីរពេទ្យ និងស្ថាប័ននានា។ 2 លក្ខខណ្ឌតម្រូវរបស់មជ្ឈដ្ឋាន LRE សម្រាប់សិស្សថ្នាក់មត្តេយ្យកម្រិតទាបអាចរួមបញ្ចូលកន្លែងរៀននៅក្នុងកម្មវិធីសិក្សាថ្នាក់ដំបូង (Head Start) ឬកន្លែងរៀននៅក្នុងថ្នាក់មត្តេយ្យសិក្សាកម្រិតទាបឯកជន។ សូមមើល ជំពូក 7 មជ្ឍដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត។
