Menu Close

(1.65) តើច្បាប់ AB 3632 គឺជាមធ្យោបាយ​តែ​មួយគត់​មែនឬទេ ដែល​សិស្ស​នៅក្នុង​ការ​អប់រំ​ពិសេស​រដ្ឋ​កាលីហ្វ័រញ៉ា​​​អាច​ទទួល​បាន​​​​ការ​ព្យាបាល​មុខងា​រ​​វិជ្ជាជីវៈ ឬការព្យាបាល​ដោយចលនា?

(1.65) តើច្បាប់ AB 3632 គឺជាមធ្យោបាយ​តែ​មួយគត់​មែនឬទេ ដែល​សិស្ស​នៅក្នុង​ការ​អប់រំ​ពិសេស​រដ្ឋ​កាលីហ្វ័រញ៉ា​​​អាច​ទទួល​បាន​​​​ការ​ព្យាបាល​មុខងា​រ​​វិជ្ជាជីវៈ ឬការព្យាបាល​ដោយចលនា?

ទេ។ មណ្ឌលសិក្សាធិការ មានការ​ទទួលខុសត្រូវចំពោះ​ការផ្តល់សេវាកម្មពាក់ព័ន្ធទាំងនេះ ប្រសិន​បើ​មិនមានផ្តល់ជូន​ដោយ​ទីភ្នាក់ងារ​​​ផ្សេង​ទៀតទេ​​ ប៉ុន្តែ​មាន​ភាព​ចាំបាច់​ដើម្បី​ឲ្យ​សិស្ស​ទទួល​បាន​អត្ថប្រយោជន៍​​ពី​ការ​អប់រំ​ពិសេស។ មណ្ឌលសិក្សាធិការ មិនអាចបដិសេធការ​ដាក់បញ្ចូល​សេវាកម្ម​នៅក្នុងកម្មវិធី IEP ដោយសារ​តែ​មិនបាន​កំណត់​ប្រភពមូលនិធិនោះទេ​។ [Cal. Gov. Code Sec. 7572(d).] ច្បាប់ AB 3632 ចែងយ៉ាងជាក់លាក់ថា នៅពេលសេវា​ CCS រកឃើញថា​សេវា​ព្យាបា​ល​ OT/PT​ មិនមានភាព​ចាំបាច់​សម្រាប់​ហេតុផលវេជ្ជសាស្រ្តនោះទេ សេវាកម្មទាំងនោះ​ត្រូវតែ​ផ្តល់​ដោយ​សាលា​រៀន​តាម​មូលដ្ឋាន​ ប្រសិន​បើ​សេវាកម្ម​ទាំង​នោះមានភាព​ចាំបាច់​សម្រាប់ឲ្យ​កុ​មារ​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​អប់រំ​ពិសេស​។​ [Cal. Gov. Code Sec. 7575(a)(2).] ការព្យាបា​ល​ OT/PT បាន និង​តែង​ត្រូវបានចែង​បញ្ជាក់​នៅក្នុង​ចំណោម​​សេវាកម្ម​ពាក់ព័ន្ធទៅនឹង​ការអប់រំ​ពិសេ​ស​ដែល​មានផ្តល់ជូន​នៅក្រោមច្បាប់សហព័ន្ធ​ [34 C.F.R. Secs. 300.34(c)(6)(9) & (10) និងច្បាប់​រដ្ឋ​ Cal. Ed. Code Secs. 56363(b)(6) & (10)] នៅពេលដែលពួក​វាមាន​ភាព​ចាំបាច់សម្រាប់​ហេតុ​ផលនៃការ​អប់រំ។ ពោលគឺ សេវាកម្មទាំងនេះ​ ត្រូវតែ​បានផ្តល់ជូន​ដោ​យ​​មណ្ឌលសិក្សាធិការ​ ប្រសិនបើ​ពួកវា​មានភាព​ចាំ​បាច់សម្រាប់​កុមារណាម្នាក់ក្នុងការ​ទទួលបាន​ការអប់រំពិសេស​ សូម្បី​តែ​​​នៅក្នុងពេលដែល​​ទីភ្នាក់ងារសេវា​ CCS មិន​ផ្តល់​​​ពួកវា​ក៏ដោយ​ ដោយសារតែ​វិធាន​ផ្ទាល់​ខ្លួន​​របស់ពួកគេ ឬ​លក្ខខណ្ឌតម្រូវ​សិទ្ធិទទួលបាន​។ [34 C.F.R. Sec. 300.34(a); Cal. Ed. Code Sec. 56031.]