Menu Close

(1.71) តើផែនការ​ផ្ទេរការសិក្សា​លក្ខណៈបុគ្គល​ (ITP) គឺ​ជាអ្វី​?

(1.71) តើផែនការ​ផ្ទេរការសិក្សា​លក្ខណៈបុគ្គល​ (ITP) គឺ​ជាអ្វី​?

ផែនការ​ផ្ទេរការសិក្សា​លក្ខណៈបុគ្គល​ (ITP) គឺជា​ផែនការ​ជាលាយលក្ខណ៍​អ​ក្សរ​បង្កើត​ឡើង​ដើម្បី​ជួយ​ត្រៀម​រៀប​ចំ​សិស្ស​ឲ្យ​ផ្ទេរ​ពីជីវិត​សិក្សា​នៅសាលា​ទៅជា​ជីវិត​ក្រោយ​ការសិក្សា​នៅ​សាលា​។ 1 ផែនការ​ ITP ត្រូវតែ​ផ្អែកលើ​តម្រូវ​ការ​ ចំណង់ចំណូលចិត្ត និង​ចំណាប់​អារ​ម្មណ៍​​របស់សិស្ស​ និង​ឆ្លុះ​បញ្ចាំង​ពីគោល​ដៅ​ផ្ទាល់ខ្លួនរបស់សិស្ស​។ វត្ថុបំណង​ កាលវេលា​ និង​អ្នកទទួលខុសត្រូវ​ចំពោះការ​បំពេញ​តាមវត្ថុ​បំណ​ង​​នេះគួរតែ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​នៅក្នុង​​ផែនការ​ ITP (និង​ធ្វើ​ឡើង​សម្រាប់ជា​ផ្នែកមួយ​នៃ​កម្មវិធី IEP)។​ សំខាន់ត្រូវ​យល់ថា​ការធ្វើផែនការ​ផ្ទេរការសិក្សា​ និង​ការ​បង្កើត​ផែនការ​​ ITP គឺ​ជា​ផ្នែកមួយ​នៃ​ដំណើរការ​កម្មវិធី​ IEP។

ការធ្វើផែនការ​ផ្ទេរការសិក្សា​អាច​ប្រព្រឹត្តទៅ​បាន​នៅ​ក្នុងកិច្ច​ប្រជុំ​កម្មវិធី​អប់រំលក្ខណៈបុគ្គល​ (IEP) និង​កិច្ច​ប្រជុំ​​ការ​ធ្វើផែនការ​ផ្ទេរ​ការ​សិ​ក្សា​​ល​ក្ខ​ណៈ​បុគ្គល (ITP) រួមគ្នា ​ឬ​វា​អាច​ប្រព្រឹត្តទៅ​ក្នុងកិច្ចដាច់​ដោយឡែក​ពី​គ្នា​។ កិច្ច​ប្រជុំ​ធ្វើផែនការ​ផ្ទេរការសិក្សា​ដាច់ដោយឡែក​ពីគ្នា​អា​ច​មានអត្ថ​ប្រ​យោ​ជន៍​​ ដោយសារតែ​​វា​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលាច្រើន​បន្ថែម​ដើម្បី​ផ្តោត​​​លើសេចក្តីប្រាថ្នា​ និង​ចំណង់ចំណូលចិត្ត​របស់​សិស្ស។​​ បន្ទាប់​មក​ ផែនការ​ ITP អាច​ធ្វើឲ្យទៅជាផ្នែកមួយនៃ​កម្មវិធី​ IEP បាន​។​

  1. 20 U.S.C. Sec. 1401(34); Cal. Ed. Code Secs. 56462 & 56345.1.[]