បាទ/ចាស។ ច្បាប់បានបញ្ជាក់ច្បាស់ថាសិស្សដែលមានពិការភាពមានសិទ្ធិចូលរួមក្នុងសេវាកម្ម និងសកម្មភាពនៅក្នុងកម្មវិធីក្រៅការសិក្សា និងកម្មវិធីសិក្សាបន្ថែម ក្នុងកម្រិតអតិបរមាសមស្របទៅនឹងការបំពេញតម្រូវការរបស់ពួកគេ។ លើសពីនេះទៀត មណ្ឌលសិក្សាធិការត្រូវតែផ្ដល់នូវសកម្មភាពទាំងនេះក្នុងរូបភាពមួយដែលសិស្សដែលមានពិការភាពអាចមានឱកាសស្មើភាពគ្នាក្នុងការចូលរួម។ សេវាកម្ម និងសកម្មភាពទាំងនេះ រួមមានអាហារ ការចេញលេង សេវាកម្មពិគ្រោះយោបល់ អត្ដពលកម្ម មធ្យោបាយធ្វើដំណើរ សេវាសុខភាព សកម្មភាពកម្សាន្ត ក្រុមឬក្លឹបចំណាប់អារម្មណ៍ពិសេស និងឱកាសការងារ។ 1
- 34 C.F.R. Secs. 300.117 & 300.107.[↩]
